ថ្ងៃ ពុធ ទី 24 ខែ តុលា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ប្រជាពលរដ្ឋ​រិះគន់ អភិបាលខេត្ត និង​មេព្រៃ​ខេត្ត​កំពង់ចាម ព្រមទាំង​មេព្រៃ​ស្រុក​មេមត់ ដែល​មិន​បង្ក្រាប​ជំនួញ​ឈើ​ខុសច្បាប់របស់​ឈ្មួញ​ ជាម ម៉ា​ដែន (​ហៅ ត​ក់​) និង​ ជួប ភារុំ (​ហៅ លាភ​)
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 5161ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈើ​គ្រាក់ៗ ដឹកជញ្ជូន​ឈើ​ប្រណីត​រាល់​យប់​ថ្ងៃ យក​ទៅ​ស្ដុក​ទុក​ទាំង​គំនរៗ នៅ​ខាងក្រោយ​វត្ត​ក្ដុល ឃុំ​អន្លូង ស្រុក​មេមត់ ខេត្ត​កំពង់ចាម ដោយ​មិន​មាន​ការបង្ក្រាប ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធភាព ទៅ​តាម​បទបញ្ជា​ដ៍​ខ្ពង់ខ្ពស់ របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ ។​

​ពួកគាត់​បាន​និយាយ​ប្រាប់​ថា ក្នុង​ចំណោម​ពួក​ឈ្មួញ​ឈើ ជាច្រើន​នាក់​នៅក្នុង​ខេត្ត​កំពង់ចាម ដែល​បាន​រកស៊ី​ប្រព្រិត្ត បទល្មើស​ព្រៃឈើ ស្ទើរ​ដុះ​ស្លែ​ទៅហើយ ដោយ​គ្មាន​មន្ត្រីៗ​ណា​ហ៊ាន​ប៉ះពាល់​នោះ គឺ​ក៍មាន​ឈ្មោះ ជាម ម៉ា​ដែន (​ហៅ ត​ក់​) ម្នាក់​ដែរ​ដែល​គេ​ទទួលស្គាល់​ថា គាត់ (​ត​ក់​) ជា​ឈ្មួញ​ឈើ​ជើង​ខ្លាំង នៅក្នុង​ខេត្ត​កំពង់ចាម មិន​ចាញ់​ឈ្មួញ​ឈើ​ជាច្រើន​នាក់ ផ្សេងៗ​ទៀត​នោះ​ឡើយ ។ សព្វថ្ងៃ​នេះ​ឈ្មួញ​ឈើ​ឈ្មោះ ត​ក់ បាននិងកំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត មកពី​តំបន់​ផ្សេងៗ យក​ទៅ​គរ​ទុក ជាច្រើន​ម៉ែត្រគូប ស្ថិតនៅ​ខាងក្រោយ​វត្ត​ក្ដុល ក្នុង​ឃុំ​អន្លូង ស្រុក​មេមត់ ដើម្បី​ត្រៀម​ដឹក​ចេញ តាម​ច្រកព្រំដែន​នានា ក្នុង​ខេត្ត​កំពង់ចាម យកទៅលក់​នៅ​ស្រុក​យួន ដោយ​មិន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ទៅ​បង្ក្រាប​ទប់ស្កាត់​ទាល់តែសោះ ។ បើ​ពួកគេ​ទៅ​បង្ក្រាប​ម្ដង​ម្កាល​... ក៍​ពួកគេ​តែងតែ​ទូរស័ព្ទ​ទៅប្រាប់ ថៅកែ​ឈើ​នោះ​ជា​មុន​ដែរ​... រួច​ហើយ​ចរចា​ត្រូវរ៉ូវ​គ្នា ក៍​ស្ងាត់​បាត់ស្រមោល​ឈឹង​តែម្ដង ។​

​បងប្អូន​បាន​បង្ហើប​ឲ្យដឹង​ទៀត​ថា ឈ្មួញ​ឈើ​ឈ្មោះ ត​ក់ នោះ​ក៍​ជា​មន្ត្រី​ដ៍​មាន​ឥទ្ធិពល​ម្នាក់ ប្រចាំ​នៅ​ច្រក​បឹង​ជ្រោ​ង ក្នុង​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​កំពង់ចាម​ផង​ដែរ ។ បើ​ព័ត៌មាន​នោះ​ជា​ការ​ពិត​មែន គេ​សួរ​ថា តើ​គាត់ (​ត​ក់​) ត្រូវមាន​ទោសទណ្ឌ​កម្រិតណា ដែល​ធ្វើ​ជា​មន្ត្រីរាជការ​ផង និង​ធ្វើ​ជា​ឈ្មួញ​ប្រព្រិត្ត បទល្មើស​ព្រៃឈើ​ផង​នោះ​? គេហទំព័រ CRN «​បង្រួបបង្រួម​ជាតិ​» បាន​ព្យាយាម​ទំនាក់ទំនង សុំ​ការបំភ្លឺ​តាម​ទូរស័ព្ទ ពី​ឈ្មួញ​ឈើ​ឈ្មោះ ត​ក់ នោះដែរ​... តែ​មិន​អាច​ទាក់ទង​បានឡើយ ។​

​ពាក់ព័ន្ធ​នឹង​បទល្មើស ព្រៃឈើ​ខាងលើ​នេះ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ថា សូមឲ្យ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ កុំ​ស្ពឹក​ស្រ​ពន់ពេក ដែល​នាំ​គ្នា​ធ្វើ​ពុត​ជា​ដេកលក់ ទាំង​យប់​ទាំង​ថ្ងៃនោះ ពោល​គឺ​ត្រូវតែ​នាំគ្នា ដឹកនាំ​ការងារ​បង្ក្រាប ទប់ស្កាត់​បទល្មើស​ព្រៃឈើ ក្នុង​ខេត្ត​កំពង់ចាម ដូចជា​ករណី​បទល្មើស​ព្រៃឈើ ដែល​ប្រព្រិត្ត​ឡើង​ដោយ​ឈ្មួញ​ឈើឈ្មោះ ត​ក់ ...​ជាដើម ឲ្យមាន​ប្រសិទ្ធភាព ទៅ​តាម​បទបញ្ជា​ដ៍​ខ្ពង់ខ្ពស់ របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទើប​បាន​សក្ដិសម​ជា​មន្ត្រីៗ​ល្អ ។ តែ​បើ​មិន​អញ្ចឹងទេ ច្បាស់​ជា​ធ្វើឲ្យ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍​ដូចជា​លោក​ឧបនាយក​រដ្ឋ​ម​ន្ត្រ ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោក ឆេង គឹម​ស៊ុន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា អគ្គនាយក​រដ្ឋបាល​ព្រៃឈើ អាចនឹទទួល​រង​នូវ​ការរិះគន់តៗ​គ្នា ពី​សំណាក់​ប្រជាពលរដ្ឋ បន្ថែម​ទៀត​ជាមិនខាន ដោយសារ​តែ​ពួក​មន្ត្រីៗ អសកម្ម​ទាំងនោះ ។​

​ក្រៅពី​ឈ្មួញ​ឈើ​ឈ្មោះ ត​ក់ ដូចខាងលើ លោក ជួប ភារុំ (​ហៅ លាភ​) ជា​មេបញ្ជាការរង វរៈ​សេនា​តូច​នគរបាល ការពារ​ព្រំដែន​លេខ​៦១៧ (​ដែល​មាន​លោក ចាន់ សារឹម ជា​មេបញ្ជាការ​)  ឈរជើង​នៅ​ច្រក​បឹង​ជ្រោ​ង ស្រុក​មេមត់ ខេត្ដ​កំពង់ចាម ជាប់​ព្រំប្រទល់​ប្រទេស​យួន ក៍​ល្បីឈ្មោះ​ជា​ឈ្មួញ​ឈើ​គ្រញូង ដែល​គ្មាន​អ្នកណា ហ៊ាន​ប៉ះពាល់​ដែរ គឺមាន​តែ​លោក​នាយ​ឧត្តមសេនីយ៏ នេ​ត សាវឿន អគ្គស្នងការ នគរបាល​ជាតិ​ប៉ុណ្ណោះ ទើប​អាច​នឹង​ជួយ​ដុះក្អែល​លោក ជួប ភារុំ (​ហៅ លាភ​) បាន​... ដើម្បី​កុំ​ឲ្យ​ប៉ះពាល់ ដល់​កិត្ហ​តិ​យសរ​បស់ នគរបាលជាតិ​ទាំងមូល ។​

​ប្រភព​ព័ត៌មាន​បាន​ប្រាប់ថា ក្នុងចំណោម​ច្រក​មួយចំនួន នៅ​ខេត្ដ​កំពង់ចាម មាន​ច្រក​ចំនួន ៣ គឺ​៖ ច្រក​ដូនរ័ត្ន​, ច្រក​ចាន់​មូល និង​ច្រក​បឹង​ជ្រោង ជា​ច្រក​ដែល​ពួក​ឈ្មួញ​ឈើ នាំគ្នា​សម្រុក​ដឹកជញ្ជូន​ឈើ ពី​ស្រុក​ខ្មែរ​ទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ​រាល់​យប់​ថ្ងៃ ខ្លាំង​ជាង​ច្រក​ណាៗ​ទាំងអស់ ។ ច្រក​ទាំង​៣​នោះ ត្រូវបាន​ថ្នាក់លើ​ពាក់ព័ន្ធ ប្រគល់​ទៅ​ឲ្យ​លោក ក្ដុល ណុ​ច មេ​គយ និង​រដ្ឋាករ​ស្រុក​មេមត់ ជា​អ្នកគ្រប់គ្រង​ផ្ដាច់មុខ ទុក​ដូចជា​ឆ្នាំង​ស៊ុប​ចែកគ្នា​ឆី យ៉ាង​ឈ្ងុយឆ្ងាញ់​មិន​ចាញ់​លោក គិន លី គ្នីគ្នា​ជិតស្និទ្ធ​ផស់​គាត់ ជា​មេ​គយ​នៅ​កំពង់ផែ ស្វ័យ​ត​ខេត្ត​ព្រះសីហនុ​នោះទេ ។ កន្លងមក​លោក ក្ដុល ណុ​ច និង គិន លី នេះ​ធ្លាប់​មាន​រឿងអាស្រូវ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពី​កំពង់សោម យក​មក​ឃុំឃាំង​នៅ​ភ្នំពេញ បាន​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង ទំនិញ​ខុសច្បាប់​ដែល​គយ​បរទេស ចាប់បាន​នៅ​ប្រទេស​របស់​គេ ដែល​ទំនិញ​នោះ​ដឹក​តាម​កប៉ាល់ ចេញពី​កំពង់ផែ​កំពង់សោម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ តែ​នៅ​ស្រុក​ខ្មែរ​សព្វថ្ងៃ អ្នកមាន​លុយ​ច្រើន និង​មាន​ខ្នងបង្អែក​ក្រាស់ៗ តួ​យ៉ាង​ដូច​លោក ក្ដុល ណុ​ច និង គិន លី នេះ​មិន​ត្រឹម​តែ​អត់​មានទោស​ពៃរ្ត៍​អី បែរជា​បាន​កាន់​តំណែង ជា​មេ​គយ​កន្លែង​ខ្លាញ់ យ៉ាង​គ្រ​ហ៊ើៗ​ដដែល​ទៅវិញ ។

​ជា​ចុងបញ្ចប់​ប្រជាពលរដ្ឋ បាន​និយាយថា ពួក​គាត់​នៅ​រង់ចាំ​មើល តើ​ទាំង​ឈ្មួញ​ឈើ​ឈ្មោះ ជាម ម៉ា​ដែន (​ហៅ ត​ក់​), ទាំង​ឈ្មួញ​ឈើ​ឈ្មោះ ជួប ភារុំ (​ហៅ លាភ​) និង​ទាំង​មន្ត្រីៗ​គយ​ឈ្មោះ ក្ដុល ណុ​ច - គិន លី នឹង​នៅតែ​អាច​ធ្វើ​អ្វីៗ បាន​តាម​អំពើ​ចិត្ត ដោយ​មិន​មាន​ថ្នាក់លើ​ណា ហ៊ាន​ប៉ះពាល់​បែប​នេះ​រហូត​ឬ​?...៕
ផ្សាយនៅថ្ងៃទី: 28-09-2018, ចំនួនអ្នកអាន 524ដង
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាហ្វេសប៊ុក ដ៍ល្បីល្បាញលោក ផែង វណ្ណៈ បានដាក់ខ្លាំងៗ ឬរិះគន់ធ្ងន់ៗ ទៅលើពួកមន្ត្រីៗ គយចល័តភ្នំពេញ ដែលចេញប្រតិបត្តិការ ចុះទៅចាប់រិបអូស ទូរស័ព្ទកំពុងលក់ដូរ នៅហាងចំនួន ២ ក្នុងខេត្តបាត់ដំបង ប្រៀបដូចជា អារ-កខ្យង ដោយមើលរំលង ឬធ្វើមើលមិនឃើញ ការនាំចូលទូរស័ព្ទ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 20-09-2018, ចំនួនអ្នកអាន 807ដង
ក្រចេះ៖ បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តក្រចេះ បាននិយាយរិះគន់ថា បន្ទាប់ពីលោក  វ៉ា ថន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជា ក្រសួងមហាផ្ទៃ ប្រកាសតែងតាំង មុខតំណែង ពីអភិបាលរង ឲ្យឡើងធ្វើជា អភិបាលខេត្តក្រចេះ ជំនួសលោក សរ ចំរុង កាលពីថ្ងៃទី២៦  ខែមេសា ឆ្នាំ២០១៨ ថ្មីៗនេះរួចមក... មានមេឈ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 28-09-2018, ចំនួនអ្នកអាន 1252ដង
ត្បូងឃ្មុំ​៖ ប្រភព​ពី​មន្ត្រី​ផ្ទៃក្នុង បាន​ខ្សិប​ឲ្យដឹងថា បន្ទាប់ពី​លោក អ៊ួ​ន សុវណ្ណារ៉ា អតីត​ប្រធាន  ការិយាល័យ​គយ និង​រដ្ឋាករ ខណ្ឌចំការមន ដែល​មាន​ខ្សែ​ធំ មាន​វាសនា​ខ្ពស់ អាច​ជ្រែ​ទៅ​ទទួល មុខតំណែង​ខ្លាញ់​ជាង​មុន ជា​ប្រធាន​ថ្មី​នៃ ការិយាល័យ​គយ និង​រដ្ឋាករ ច្រកទ្វារព្រំដែន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 20-03-2018, ចំនួនអ្នកអាន 1293ដង
ភ្នំពេញ​-​ស្ទឹងត្រែង​៖ ថ្មីៗ​នេះ ឮ​ព័ត៌មាន​មក​ថា បន្ទាប់ពី​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បទបញ្ជា ឱ្យ​ផ្អាក​ការចេញ លិខិតអនុញ្ញាត ដឹកជញ្ជូន​ផល និង​អនុផល​ព្រៃឈើ ពី​ការសម្អាត អាង​ស្តុក​ទឹក វា​រី​អគ្គិសនី សេ​សាន​ក្រោម ២ និង​ការ​ឈូសឆាយ ​សម្អាត​ទីតាំង គម្រោង​វិនិយោគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 06-03-2018, ចំនួនអ្នកអាន 1487ដង
កំពង់ឆ្នាំង​៖ ខណៈ​ដែល​ការ បោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ កាន់តែ​ជិត​ឈាន ចូលមក​ដល់​ឆាប់​នេះ លោក សន វី អនុប្រធាន ក្រុមការងារ ចុះជួយ​ស្រុក​កំពង់លែង និង​ជា​ប្រធាន ក្រុមការងារ ចុះជួយ​ឃុំ​ត្រងិល ដែល​ជា​តំណាង ដ៏​ខ្ពង់ខ្ពស់​របស់  លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-02-2018, ចំនួនអ្នកអាន 1853ដង
បន្ទាយមានជ័យ ៖ បែកធ្លាយទៀតហើយ គឺរឿងលោក ប្រាក់ ប៉ូលី អតីតប្រធាន ភូមិបាល ក្រុងប៉ោយប៉ែត ដែលឡើងធ្វើជា ប្រធានមន្ទីរស្ដីទី មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ តែក្នុងរយៈពេល ២ ថ្ងៃសោះ អាចផ្លោះតំណែង ឡើងធ្វើជា ប្រធានពេញសិទ្ធិ នៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-02-2018, ចំនួនអ្នកអាន 5168ដង
កណ្តាល​៖ ឯកឧត្តម សន វី ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា អគ្គនាយក ​ទូរគមនាគមន៍​កម្ពុជា ជា​ប្រធាន​ក្រុម ការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំ​ព្រែក​គយ និង​សហការី កាលពី​ថ្ងៃ​ពុធ ០៧​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​កុម្ភះ ឆ្នាំ​២០១៨ បាន​រួម​ដំណើរ ជ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 21-01-2018, ចំនួនអ្នកអាន 1861ដង
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​មួយ បានឲ្យដឹងថា កាលពី​ជាង ១០ ឆ្នាំ​មុន​លោក ស៊ុន ឆាយ ជា​មន្ត្រី​គយ​សាមញ្ញ​ម្នាក់ ដែល​បាន​ឡើង​តំណែង បុណ្យស័ក្តិ​យ៉ាង​លឿន ដោយសារ​តែ​ឱប​មាន់ ទៅ​ប្រជល់​ជាមួយ មាន់​គ្រូធំ​មានអំណាច សុខ អាន រហូត​គាត់​មាន​វាសនា​ខ្ពស់ ទទួលបាន​តួនាទី ជា​អនុប្រធាន សាខា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-12-2017, ចំនួនអ្នកអាន 4113ដង
ក្រចេះ - ស្ទឹងត្រែង​៖ អ្នកឃ្លាំមើល បញ្ហា​ព្រៃឈើ និង​ពលរដ្ឋ​រស់នៅ ជិត​ព្រំដែន​កម្ពុជា - វៀតណាម សំដែង​ក្ដីបារម្ភ នៅពេល​ឃើញ បទល្មើស​ព្រៃឈើ ឆ្លងដែន​ទៅ ប្រទេស​វៀតណាម នៅតែ​បន្ត កើត​មាន​ពេញបន្ទុក បើទោះជា​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា​ទប់ស្កាត់​ច្រើនសា​ក្ដី​។ ពលរដ្ឋ​អះអាងថា ជំ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 3617ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 4272ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 14684ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 15962ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 4414ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 8978ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 29417ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 4875ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 5134ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 5543ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4967ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 5478ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 5339ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 5230ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4641ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 5161ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4973ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 482
ម្សិលមិញ : 1109
សរុប : 7620696
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com