|
ផ្កាយ១ ព្រហ្ម ចាន់សុខា ឡើងមេថ្មី ជំនួសផ្កាយ៣ វុធ ផល្លី កន្លែងធ្វើប៉ាស្ព័រ កាន់តែមានការ រិះគន់ខ្លាំងឡើងៗ ទាំងរឿងធ្វើ និងពន្យារលិខិតឆ្លងដែន... ! |
|
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 28836ដង |
|
ភ្នំពេញ៖ កាលពីអត្ថបទមុននេះ គេហទំព័រយើង បានសរសេរបង្ហោះផ្សាយ ម្ដងរួចមកហើយ អំពីព័ត៌មានដែលសាធារណជន តែងតែបាននាំគ្នា និយាយរិះគន់ ជាបន្តបន្ទាប់មកថា នាយកដ្ឋានលិខិតឆ្លងដែន នៃក្រសួងមហាផ្ទៃសព្វថ្ងៃ ដែលមានលោកផ្កាយមួយ ព្រហ្ម ចាន់សុខា ជាប្រធាន និងមានអនុប្រធាន នាយកដ្ឋានដល់ទៅ ៨នាក់នោះ គឺមិនខុសពីពាក្យខ្មែរថា «គ្នាច្រើនអន្សមខ្លោច... គ្នាហោចអន្សមឆៅ» នោះឡើយ ។ ដោយសារហេតុថា ទោះបីជាថ្នាក់លើៗ នៅក្រសួងមហាផ្ទៃ បានដកតួនាទីលោក វុធ ផល្លី ហើយតែងតាំងលោក ព្រហ្ម ចាន់សុខា ជាប្រធានថ្មី ដោយមានអនុប្រធាន នាយកដ្ឋានដល់ទៅ ៨នាក់ យ៉ាងច្រើនស្អេកស្កះ ស្ទើរតែគរជើងលើគ្នាក៍ដោយ ក៍មេៗ និងមន្ត្រីៗនាយកដ្ឋាន លិខិតឆ្លងដែននេះ នៅតែដឹកនាំធ្វើការងារ តាមបែបយឺតយ៉ាវ រយីករយាក កក្លិកកក្លាក់ មិនបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋនោះទេ ។
ការដឹកនាំ ធ្វើការងារយឺតយ៉ាវ ឬការកំណត់ពេលធ្វើប៉ាស្ព័រ មានអាប្រភេទលឿន... អាប្រភេទយូរនោះ ត្រូវសាធារណជន និយាយរិះគន់ថា វាគ្រាន់តែជាលេសមួយ ក្នុងការឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធ ប្រព្រិត្តអំពើពុករលួយ ប្រមូលលុយយកធើមានបាន សម្រាប់តែបុគ្គលផ្ទាល់ខ្លួន និងបក្ខពួកមួយក្ដាប់តូចប៉ុណ្ណោះ ។ កុំថាឡើយដល់ការធ្វើប៉ាស្ព័រ ដែលពួកគេនាំគ្នាកំណត់ មានអាប្រភេទលឿន... អាប្រភេទយូរ ឬអាប្រភេទថ្លៃ... អាប្រភេទថោកល្មម... សូម្បីតែការសុំពន្យារ ពេលវេលាប៉ាស្ព័រ ក៍ពួកគេឃុបឃិតគ្នា កំណត់ឲ្យមាន អាប្រភេទបានឆាប់... អាប្រភេទបានយូរ ស្អីៗផស់គេនោះដែរ ។
ជាក់ស្ដែង បើមិនរម្លឹកពីរឿងធ្វើប៉ាស្ព័រ ដោយគ្រាន់តែរម្លឹក អំពីករណីសុំពន្យារ ពេលវេលាប៉ាស្ព័រ ត្រូវបានប្រជាពលរដ្ឋ និយាយប្រាប់ឲ្យដឹងថា កន្លងមកពេលគាត់ ចូលទៅដល់កន្លែង ធ្វើលិខិតឆ្លងដែន គាត់បានជួប និងប្រាប់មន្ត្រីម្នាក់ថា គាត់ចង់ពន្យារលិខិតឆ្លងដែន... មន្ត្រីរូបនោះបានសួរគាត់ថា តើគាត់ (ប្រជាពលរដ្ឋ) ត្រូវការយកប្រញាប់ (១ថ្ងៃ) តម្លៃ ៣៥ដុល្លារ ឬមិនប្រញាប់ (២ទៅ៣ថ្ងៃ) តម្លៃ ១២ដុល្លារ...? គាត់ (ប្រជាពលរដ្ឋ) បានប្រាប់ទៅមន្ត្រីនោះថា ...ត្រូវការប្រញាប់... ។ ប៉ុន្តែមន្ត្រីរូបនោះ បានប្រាប់គាត់ (ប្រជាពលរដ្ឋ) ឲ្យចាំបន្តិច... ព្រោះគាត់ (លោកមន្ត្រី) ត្រូវការទូរស័ព្ទ ទៅសួរគ្នីគ្នាគាត់ ឲ្យដឹងជាមុនថា «តើមេរបស់គាត់ (ជាអ្នកស៊ីញ៉េពន្យារ លិខិតឆ្លងដែននោះ) នៅកន្លែង ឬអត់»...? បន្ទាប់ពីបានសួរនាំ តាមរយៈទូរស័ព្ទរួចមក មន្ត្រីនោះក៏បានប្រាប់គាត់ (ប្រជាពលរដ្ឋ) វិញថា មេរបស់គាត់ទៅបរទេស... មិនអាចពន្យារលិខិតឆ្លងដែន ដែលចង់បានប្រញាប់នោះបានទេ ។ ប៉ុន្តែប្រសិនបើគាត់ (ប្រជាពលរដ្ឋ) មិនប្រញាប់... អាចទុកលិខិតឆ្លងដែន នៅនឹងគាត់(លោកមន្ត្រី) ទំរាំមេរបស់គាត់ ត្រឡប់ពីបរទេសវិញ... ។
តាមប្រភពពីប្រជាពលរដ្ឋ បានបញ្ជាក់ប្រាប់ទៀតថា នៅពេលគាត់ (ប្រជាពលរដ្ឋ) ដើរចេញពីលោកមន្ត្រីនោះ ក៏បានសួរទៅអ្នកគួកជេម្នាក់ អំពីការពន្យារលិខិតឆ្លងដែននេះ ត្រូវបានអ្នកគួកជេ ចុចទូរស័ព្ទទៅសួរគ្នាគាត់ទៀត ហើយប្រាប់ដូចគ្នានេះដែរថា ...អ្នកស៊ីញ៉េមិននៅទេ...។
ហេស ! ហេ !... ករណីនេះប្រជាពលរដ្ឋ បានសម្ដែងការងឿងឆ្ងល់ថា តើមូលហេតុអ្វីបានជា អង្គភាពនាយកដ្ឋាន លិខិតឆ្លងដែន ក្រសួងមហាផ្ទៃ ប៉ុនណាណី ដែលមានលោកផ្កាយមួយ ព្រហ្ម ចាន់សុខា ជាប្រធានថ្មី និងមានអនុប្រធាន នាយកដ្ឋានដល់ទៅ ៨នាក់ឯណោះ... បែរជាមានតែមន្ត្រីម្នាក់គត់ ជាអ្នកមានសិទ្ធិផ្ដាច់មុខ ក្នុងការស៊ីញ៉េពន្យារ លិខិតឆ្លងដែនបែបនេះទៅវិញ? បើប្រធានមានកិច្ចរវល់ផ្ទាល់ខ្លួន ឬបំពេញបេសកកម្ម ទៅណាទៅណីស្អីៗ... ម៉េចក៍មិនតែងតាំង មន្ត្រីណាមួយ ជាប្រធានស្តីទីជំនួសខ្លួន ដើម្បីឲ្យទទួលខុសត្រូវ ស៊ីញ៉េលើកិច្ចការងារនោះ? ឬមួយក៍លោកប្រធាននោះ មានមហិច្ឆតាលោភលន់... ល្មោភអំណាចខ្លាំងពេក... ដល់ថ្នាក់ទៅណាម្ដងៗ តែងតែមិនព្រមប្រគល់អំណាច ឲ្យមន្ត្រីណាម្នាក់ធ្វើជា ប្រធានស្តីទីជំនួសខ្លួន... ព្រោះតែខ្លាចបែកទ្រព្យ ឬលាភសក្ការៈទេដឹង...? ចុះបើប្រធាននោះមានជំងឺ ឬទៅក្រៅប្រទេសច្រើនថ្ងៃ ច្រើនខែ... តើពួកគេសុខចិត្តទុកឲ្យ ប្រជាពលរដ្ឋខ្មែរ ច្រើនប៉ុនណាទៅ ដែលត្រូវប្រឈមមុខ នៅរង់ចាំលោកប្រធាន វិលត្រឡប់មកវិញ ទើបអាចស៊ីញ៉េពន្យារ លើលិខិតឆ្លងដែន ទៅឲ្យពួកគាត់ (ប្រជាពលរដ្ឋ) ប្រើប្រាស់បាន?
ប្រជាពលរដ្ឋ បានមានប្រសាសន៍ថា កន្លងមក សូម្បីតែពេល សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទៅក្រៅប្រទេសម្ដងៗ ក៍សម្ដេចតែងតែស៊ីញ៉េ ប្រគល់អំណាចទៅឲ្យ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង ឬមន្ត្រីជាន់ខ្ពស់ ណាម្នាក់ផ្សេងទៀត ធ្វើជានាយករដ្ឋមន្ត្រីស្ដីទី ដើម្បីដឹកនាំដោះស្រាយ កិច្ចការប្រទេសជាតិ ស្របទៅតាមច្បាប់ផងដែរ ។ ប៉ុន្តែផ្ទុយទៅវិញ ចម្លែកតែលោកប្រធាន ដែលមានសិទ្ធិស៊ីញ៉េ ពន្យារលិខិតឆ្លងដែន នៅអង្គភាពនាយកដ្ឋាន លិខិតឆ្លងដែន ក្រសួងមហាផ្ទៃ បែរជាត្រូវមន្ត្រីរបស់ខ្លួន និយាយថា ...គ្មានអ្នកស៊ីញ៉េ ពន្យារលិខិតឆ្លងដែន... ដោយសារតែលោកប្រធាន ទៅក្រៅប្រទេសទៅវិញ ។
បងប្អូនប្រជាពលរដ្ឋ បានសំណូមពរថា សូមឲ្យសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៍ដូចជាឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៏ ម៉ៅ ច័ន្ទតារា អគ្គនាយកនៃ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម មេត្តាចាត់ការដកហូតតំណែង បុគ្គលមន្ត្រីខិលខូច ឲ្យអស់ពីនាយកដ្ឋាន លិខិតឆ្លងដែននោះ ដើម្បីតម្រូវចិត្តប្រជាពលរដ្ឋ ឲ្យមានភាពជឿជាក់ ចំពោះរាជរដ្ឋាភិបាលផង និងចំពោះអង្គភាពនេះ ឡើងវិញផង... កុំឲ្យមានការរិះគន់ កាន់តែខ្លាំងឡើងៗ ដោយគ្មានការកែទម្រង់ ជាដដែលៗបែបនេះ... ។
ពាក់ព័ន្ធនឹងព័ត៌មានខាងលើ គេហទំព័រយើង នៅមិនទាន់អាចទាក់ទង សុំការបំភ្លឺពីលោកប្រធាន នាយកដ្ឋានលិខិតឆ្លងដែន នោះនៅឡើយទេ... ៕ ដោយ៖ មេត្តា


|
|
|
ផ្សាយនៅថ្ងៃទី: 20-03-2018, ចំនួនអ្នកអាន 772ដង
ភ្នំពេញ-ស្ទឹងត្រែង៖ ថ្មីៗនេះ ឮព័ត៌មានមកថា បន្ទាប់ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជា ឱ្យផ្អាកការចេញ លិខិតអនុញ្ញាត ដឹកជញ្ជូនផល និងអនុផលព្រៃឈើ ពីការសម្អាត អាងស្តុកទឹក វារីអគ្គិសនី សេសានក្រោម ២ និងការឈូសឆាយ សម្អាតទីតាំង គម្រោងវិនិយោគ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 06-03-2018, ចំនួនអ្នកអាន 1037ដង
កំពង់ឆ្នាំង៖ ខណៈដែលការ បោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ កាន់តែជិតឈាន ចូលមកដល់ឆាប់នេះ លោក សន វី អនុប្រធាន ក្រុមការងារ ចុះជួយស្រុកកំពង់លែង និងជាប្រធាន ក្រុមការងារ ចុះជួយឃុំត្រងិល ដែលជាតំណាង ដ៏ខ្ពង់ខ្ពស់របស់ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 22-02-2018, ចំនួនអ្នកអាន 1266ដង
បន្ទាយមានជ័យ ៖ បែកធ្លាយទៀតហើយ គឺរឿងលោក ប្រាក់ ប៉ូលី អតីតប្រធាន ភូមិបាល ក្រុងប៉ោយប៉ែត ដែលឡើងធ្វើជា ប្រធានមន្ទីរស្ដីទី មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ តែក្នុងរយៈពេល ២ ថ្ងៃសោះ អាចផ្លោះតំណែង ឡើងធ្វើជា ប្រធានពេញសិទ្ធិ នៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 13-02-2018, ចំនួនអ្នកអាន 4618ដង
កណ្តាល៖ ឯកឧត្តម សន វី ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក ទូរគមនាគមន៍កម្ពុជា ជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ និងសហការី កាលពីថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៨ បានរួមដំណើរ ជ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 21-01-2018, ចំនួនអ្នកអាន 1160ដង
ភ្នំពេញ៖ តាមប្រភពព័ត៌មានមួយ បានឲ្យដឹងថា កាលពីជាង ១០ ឆ្នាំមុនលោក ស៊ុន ឆាយ ជាមន្ត្រីគយសាមញ្ញម្នាក់ ដែលបានឡើងតំណែង បុណ្យស័ក្តិយ៉ាងលឿន ដោយសារតែឱបមាន់ ទៅប្រជល់ជាមួយ មាន់គ្រូធំមានអំណាច សុខ អាន រហូតគាត់មានវាសនាខ្ពស់ ទទួលបានតួនាទី ជាអនុប្រធាន សាខា
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 19-12-2017, ចំនួនអ្នកអាន 3444ដង
ក្រចេះ - ស្ទឹងត្រែង៖ អ្នកឃ្លាំមើល បញ្ហាព្រៃឈើ និងពលរដ្ឋរស់នៅ ជិតព្រំដែនកម្ពុជា - វៀតណាម សំដែងក្ដីបារម្ភ នៅពេលឃើញ បទល្មើសព្រៃឈើ ឆ្លងដែនទៅ ប្រទេសវៀតណាម នៅតែបន្ត កើតមានពេញបន្ទុក បើទោះជាលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញាទប់ស្កាត់ច្រើនសាក្ដី។ ពលរដ្ឋអះអាងថា ជំ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 2967ដង
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពីលោក ឆែ សុធា ត្រូវបានថ្នាក់លើ ប្រកាសតែងតាំងជា ប្រធានសាខាគយ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ជំនួសលោក ថោង សុខាំភូ រហូតមកដល់ពេលនេះ មានការរិះគន់ខ្លាំងៗ ពីមជ្ឈដ្ឋាន
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 3757ដង
ត្បូងឃ្មុំ ៖ ប្រធានស្នាក់ការគយ និងរដ្ឋាករ ច្រកទន្លេចាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (សុំមិនទាន់បញ្ចេញឈ្មោះ) ល្បីល្បាញយូរមកហើយ ក្នុងការឃុបឃិត បើកដៃឲ្យឈ្មួញ នាំចេញឈើប្រណីតៗ តាមច្រករបៀងតាដោក និងក្រវៀន ព្រមទាំងនាំទំនិញ គេចពន្ធចេញ-ចូល យកលុយចែកគ្នា ធ្វើ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 14144ដង
សៀមរាប៖ ខណៈដែលរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្ដេជ្ញាខិតខំធ្វើការ កែទម្រង់ស៊ីជម្រៅ ទៅលើក្រសួង ស្ថាប័នរដ្ឋនានា ក៍ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំងធ្លាប់បានប្រកាស ព្រមានជាសាធារណៈ ឲ្យមន្ត្រីៗទាំងឡាយ ត្រូវតែដកខ្លួនចេញឲ្យឆ្
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 15310ដង
បន្ទាយមានជ័យ ៖ បន្ទាប់ពីឯកឧត្តម ជា សុផារ៉ា ត្រូវបានតែងតាំងជា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីថ្មីនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំនួសឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅដើមខែមេសា ឆ្នាំ២០១៦នេះរួចមក មានមហាជន ជាច្រើនមជ្ឈដ្ឋាន បាននិងកំពុង
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3954ដង
ភ្នំពេញ ៖ ប្រភពព័ត៌មានថ្មីៗ បានឲ្យដឹងថា បន្ទាប់ពីឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើងធ្វើជារដ្ឋមន្ត្រីថ្មី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនួសឯកឧត្តម គាត ឈន់... ហើយឯកឧត្តម គុណ ញឹម ឡើងធ្វើជា អគ្គនាយកថ្មី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ជំនួសមេគ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 8474ដង
ខេត្តព្រះសីហនុ៖ បន្ទាប់ពីរងការរិះគន់ តាមរយៈការចុះផ្សាយ តាមសារព័ត៌មាន និងការបង្ហោះផ្សាយ តាមបណ្ដាញព័ត៌មានផ្សេងទៀត ជុំវិញកំហុសឆ្គង របស់ថ្នាក់ដឹកនាំ កំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ដែលមានលោក លូ គឹមឈុន ជាអគ្គនាយកដុះស្លែ និងជាប្រតិភូ រាជរដ្ឋាភិបាលកម្ពុ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 28836ដង
ភ្នំពេញ៖ កាលពីអត្ថបទមុននេះ គេហទំព័រយើង បានសរសេរបង្ហោះផ្សាយ ម្ដងរួចមកហើយ អំពីព័ត៌មានដែលសាធារណជន តែងតែបាននាំគ្នា និយាយរិះគន់ ជាបន្តបន្ទាប់មកថា នាយកដ្ឋានលិខិតឆ្លងដែន នៃក្រសួងមហាផ្ទៃសព្វថ្ងៃ ដែលមានលោកផ្កាយមួយ ព្រហ្ម ចាន់សុខា ជាប្រធាន និងមានអនុប្រ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 4444ដង
យោងតាម សេចក្ដីប្រកាស ស្ដីពីកម្មវិធីនយោបាយ របស់គណបក្ស ប្រជាជនកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិ ឆ្នាំ២០១៣-២០១៨ បន្ទាប់ពីបុព្វកថា គេឃើញមាន ការសរសេរបង្ហាញ ពីសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្ស ប្រជាជនកម្ពុជា សម្រេចបានយ៉ាងច្រើន ជូនជាតិ និងប្រជាជន ក្នុងរយៈពេល៣
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4736ដង
ភ្នំពេញ៖ ដោយសារតែនៅស្រុកខ្មែរ មានមន្ត្រីៗមិនតិចនាក់ទេ ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលួយយ៉ាងខ្លាំង កេងយកផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកមួយក្ដាប់តូច ធ្វើមានបានរាប់ម៉ឺន រាប់សែន រាប់លានដុល្លារអាមេរិក ធ្វើឲ្យរដ្ឋខាតបង់ថវិកាជាតិ រាប់រយលាន
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 5028ដង
ប៉ៃលិន ៖ តាមប្រភពព័ត៌មានថ្មីៗ បានឲ្យដឹងថា បន្ទាប់ពីថ្នាក់លើបានធ្វើការ តែងតាំងលោកស័ក្តិ៥ សួស សុខដារ៉ា អតីតមេនគរបាល អន្តោប្រវេសន៍ច្រកចាំយាម ខេត្តកោះកុង ឲ្យផ្លាស់ប្ដូរប៉ុស្តិថ្មីទៅធ្វើជា មេនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន កា
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4608ដង
ភ្នំពេញ-ទូទាំងប្រទេស៖ ខណៈដែលមានបងប្អូន ប្រជាពលរដ្ឋមួយចំនួន ព្រួយបារម្ភអំពីសុវត្ថិភាព ម្ហូបអាហារប្រចាំថ្ងៃនោះ មន្ត្រីៗបម្រើការងារ នៅអគ្គនាយកដ្ឋាន កាំកុងត្រូល បាននិយាយថា រហូតមកដល់បច្ចុប្បន្ននេះ មន្ត្រីៗអគ្គនាយកដ្ឋាន កម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ-អាហរ័
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 5017ដង
កំពង់ស្ពឺ៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា ព្រៃឈើនៅក្នុងតំបន់ ឧទ្យានជាតិគិរីរម្យ និងនៅតំបន់ភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ត្រូវបានកាប់បំផ្លាញ កាន់តែខ្លាំងឡើងៗ យ៉ាងអនាធិបតេយ្យ ស្ទើររៀងរាល់យប់ថ្ងៃ នៅក្នុងសម័យដែលលោក ហេង គួន ឡើងបុណ្យសក
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4954ដង
ភ្នំពេញ៖ កាលពីចុងឆ្នាំ២០១៣ កន្លងមក មានប្រព័ន្ធផ្សព្វផ្សាយជាច្រើន បាននាំគ្នាសរសេរផ្សព្វផ្សាយ យ៉ាងគគ្រឹកគគ្រេង នូវរបាយការណ៍ របស់អង្គការមួយថា ក្រុមហ៊ុនឯកជនរបស់ឧកញ៉ា ទ្រី ភាព បាននិងកំពុងធ្វើឲ្យ អន្តរាយព្រៃឈើនៅកម្ពុជា ។ តែរហូតមកដល់ពេលនេះ ហាក់ដូចជាបាត
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4833ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍មួយបង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុងដឹកជញ្ជូនឈើ ខុសច្បាប់ទៅក្រៅប្រទេស» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4273ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
អង្គការក្រៅរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹង បណ្ដាញសហគមន៍ ការពារធម្មជាតិ មានក្ដីព្រួយបារម្ភថា ព្រៃឈើនៅខេត្តព្រះវិហារ អាចនឹងបាត់បង់យ៉ាងធំធេង នៅពេលខាងមុខ មិនយូរប៉ុន្មានទៀតទេ ។ ក្ដីព្រួយបារម្ភ គឺនៅស្របពេល ដែលគេដឹងថា បច្ចុប្បន្ន
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4816ដង
កំពង់ចាមៈ ក្នុងរយៈពេលប៉ុន្មានខែមកនេះ ប្រជាពលរដ្ឋជាច្រើនមជ្ឈដ្ឋាន បាននាំគ្នានិយាយរិះគន់ធ្ងន់ៗទៅលើលោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និងលោកប្រធាន រដ្ឋបាលព្រៃឈើខេត្តកំពង់ចាម ព្រមទាំងលោកនាយផ្នែករដ្ឋបាល ព្រៃឈើស្រុកមេមត់ ដែលតែងតែបើកដៃឲ្យ ឬក៍
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4562ដង
បន្ទាយមានជ័យ៖ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានកោះហៅមន្ត្រីៗ ៧-៨នាក់ នៅខេត្តបន្ទាយមានជ័យ មកធ្វើការស៊ើបសួរកាលពីចុងសប្ដាហ៍ទី១ និងដើមសប្ដាហ៍ទី២ នៃខែមករា ឆ្នាំ២០១៤នេះ ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើ
‹ សូមអានបន្ត ›
|
|
|
|
|
|
|