|
កន្លែងធ្វើប៉ាស្ព័រ ដោះដូរមេធំ ៣ ដងហើយ នៅតែមានការរិះគន់ ច្រើនដដែល មកដល់សម័យលោកប្រធាន ព្រហ្ម ចាន់សុខា និងអនុប្រធានទី១ កែ សុវ៉ាត |
|
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 15157ដង |
|
ភ្នំពេញ ៖ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ថ្មីៗនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញលិខិត ជាសេចក្ដីណែនាំមួយ សូមឲ្យសម្ដេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន និងអភិបាល នៃគណៈអភិបាល រាជធានី/ខេត្ត ត្រូវចាត់តាំងក្រុមការងារ តាមដានស្រង់របាយការណ៍ ព័ត៌មានប្រចាំថ្ងៃ និងសំណូមពរនានា របស់ប្រជា ពលរដ្ឋ តាមបណ្ដាញទំនាក់ទំនងសង្គម (facebook) ដើម្បីរួមសហការគ្នា ដោះស្រាយរាល់បញ្ហា ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ។ ពាក់ព័ន្ធបញ្ហានេះ ប្រជាពេលរដ្ឋ បានសំណូមពរ បន្ថែមទៀតថា សូមឲ្យថ្នាក់ដឹកនាំកំពូលៗ មេត្តាជួយចាត់ការ តាមដានស្រាវជ្រាវមើល៍ អំពើពុករលួយ ដែលចាក់ឬសគល់ យ៉ាងជ្រៅ នៅកន្លែងធ្វើប៉ាស្ព័រនោះផង ។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក មានសាធារណជន តែងបាននាំគ្នា និយាយរិះគន់យ៉ាងធ្ងន់ៗ ឥតមានឈប់ឈរសោះ ទៅលើមេៗប៉ូលិស នៅនាយកដ្ឋាន លិខិតឆ្លងដែន នៃក្រសួងមហាផ្ទៃ... ពោលគឺ តាំងពីសម័យលោក សួស អង្គារិ៍ នៅធ្វើជាប្រធាន នាយកដ្ឋានខ្លាញ់នេះ រហូតចូលមកដល់ សម័យលោក វុធ ផល្លី ឡើងធ្វើ ជាមេបន្ត ទាំងមិនដឹងខ្លួន បានប្រមាណមួយខ្យល់ដែរ ។ បច្ចុប្បន្នកៅអីខ្លាញ់ ជាប្រធាននាយកដ្ឋាន លិខិតឆ្លងដែន ក្រសួងមហាផ្ទៃនេះ ត្រូវបានថ្នាក់លើ តែងតាំងស្ងាត់ៗ (របៀបអាថ៌កំបាំង) ទៅឲ្យលោកផ្កាយមួយ ព្រហ្ម ចាន់សុខា ខ្សែអ្នកធំកំពូលម្នាក់ទៀត ជាអ្នកអង្គុយកាន់កាប់ ក្ដោបក្ដាប់ជំនួសលោក វុធ ផល្លី ជាច្រើនខែមកហើយ... ។
ទោះយ៉ាងណាក៍ដោយ តាមប្រភពបានប្រាប់ថា ថ្វីត្បិតលោកផ្កាយមួយ ព្រហ្ម ចាន់សុខា ត្រូវបានតម្លើងជា ប្រធាននាយកដ្ឋាន លិខិតឆ្លងដែនពិតមែន... តែការពិតលោក វុធ ផល្លី នៅតែមានអំណាច ក្ដោបក្ដាប់ការងារ ពីលើនាយកដ្ឋាននោះ ជាដដែលទេ... ដោយសារតែគាត់ (វុធ ផល្លី) ត្រូវជាក្មួយប្រសារ របស់ថ្នាក់ដឹកនាំកំពូល នៅក្រសួងមហាផ្ទៃ ដែលមិនងាយអ្នកណា ដកគ្រវាត់ចោលទទេៗ ឲ្យទៅអង្គុយនៅកន្លែង អត់ខ្លាញ់នោះឡើយ...។
មានមន្ត្រីៗប៉ូលិសមួយចំនួន បាននិយាយថា កៅអីខ្លាញ់ជាប្រធាន នាយកដ្ឋានលិខិតឆ្លងដែន ក្រសួងមហាផ្ទៃនោះ មិនមែនមន្ត្រីណាចង់បាន គឺអាចទទួលបាន ដូចប្រាថ្នានោះទេ... ។ បានសេចក្ដីថា កៅអីខ្លាញ់នោះ លុះត្រាតែជាមនុស្សខ្សែមេកំពូលៗ ទើបអាចមានវាសនា... ដោយសារហេតុថា នាយកដ្ឋានលិខិតឆ្លងដែន ជានាយកដ្ឋានមួយ ដែលអាចធ្វើឲ្យមេៗ (ប្រធាន-អនុប្រធាន) រកលុយកាក់ធើមានបាន យ៉ាងត្រជាក់ចិត្ត នៅក្នុងចំណោម នាយកដ្ឋានជាច្រើន នៅក្រសួងមហាផ្ទៃ ។
ជាក់ស្ដែង ដូចករណីលោក កែ សុវ៉ាត... ជាដើម គាត់ធ្លាប់បានធ្វើជា មេប៉ាស្ព័រដុះស្លែក្រាស់ឃ្មឹក ដ៍មានអំណាចបន្ទាប់ពីមេធំ (ប្រធាន) តាំងពីសម័យលោក សួស អង្គារិ៍ នៅធ្វើជាប្រធាន នាយកដ្ឋាននេះមកម្លេះ ដែលមកដល់សម័យលោក វុធ ផល្លី និងសម័យលោក ព្រហ្ម ចាន់សុខា ដោះដូរមេធំចំនួន ៣ដង ទៅហើយក៍ដោយ ក៍លោកម្ចាស់ កែ សុវ៉ាត នៅតែអាច ថែរក្សាលេខរៀង ជាអនុប្រធានទី១ នៃនាយកដ្ឋាន លិខិតឆ្លងដែន ក្រសួងមហាផ្ទៃ យ៉ាងគ្រហ៊ើៗដដែល ធ្វើឲ្យគាត់កាន់តែមាន លុយកាក់ទ្រព្យសម្បត្តិ សំបូរហូរហៀច្រើនឡើងៗ ដែលគ្មានអនុប្រធាន នាយកដ្ឋានម្នាក់ណា អាចប្រៀបប្រដូចបានឡើយ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ដោយសម្អាងថាខ្លួន ធ្លាប់បានធ្វើការងារ ដុះស្លែជាច្រើនឆ្នាំ ឆ្លងកាត់ការដោះដូរ ប្រធាននាយកដ្ឋាន ២នាក់ គឺលោក សួស អង្គារិ៍ និងលោក វុធ ផល្លី រួចទៅហើយនោះ... លោកម្ចាស់ កែ សុវ៉ាត ដែលបច្ចុប្បន្ន បានទទួលបុណ្យសក្ដិ ជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) និងមានតួនាទី ជាអនុប្រធានទី១ នៅកន្លែងធ្វើប៉ាស្ព័រនោះ ក៍មានមហិច្ឆតា ចង់បានកៅអីជា ប្រធាននាយកដ្ឋាន លិខិតឆ្លងដែននោះ យ៉ាងអន្ទះសារដែរ... ដើម្បីធ្វើឲ្យគាត់ (កែ សុវ៉ាត) កាន់តែមានឱកាសល្អ ក្នុងការប្រមូលយក ផលប្រយោជន៍បុគ្គល និងបក្ខពួកច្រើនឡើងៗ... ។ ប៉ុន្តែមហិច្ឆតាឥតព្រំដែន របស់លោកម្ចាស់ កែ សុវ៉ាត មិនទទួលបានជោគជ័យ ដូចក្ដីស្រម័យនោះឡើយ... ដោយសារហេតុថា ថ្នាក់លើក្រសួងមហាផ្ទៃ បានតែងតាំងលោក ព្រហ្ម ចាន់សុខា ជាប្រធាននាយកដ្ឋាន លិខិតឆ្លងដែនដោយស្ងាត់ៗ ខណៈដែលលោក ព្រហ្ម ចាន់សុខា ទើបតែបានធ្វើការងារ តែប៉ុន្មានឆ្នាំប៉ុណ្ណោះ... និងថែមទាំងមិនធ្លាប់មាន បទពិសោធន៍ ច្បាស់លាស់ ពាក់ព័ន្ធនឹងការទទួលខុសត្រូវខ្ពស់ ចំពោះការដឹកនាំការងារ នៅនាយកដ្ឋានលិខិតឆ្លងដែន នោះឡើយ ។
អ្វីដែលធ្វើឲ្យ សាធារណជន នាំគ្នានិយាយរិះគន់ ឥតឈប់ឈរ ថែមទៀតនោះ នៅត្រង់ថា មកដល់បច្ចុប្បន្ន នាយកដ្ឋានលិខិតឆ្លងដែន ក្រសួងមហាផ្ទៃនេះ ថ្នាក់លើបានតែងតាំង ឲ្យមានមុខតំណែង ជាអនុប្រធាន នាយកដ្ឋាន រហូតដល់ទៅ ០៨ នាក់ឯណោះ បូកនឹងលោកប្រធាន ព្រហ្ម ចាន់សុខា ម្នាក់ទៀត គឺមាន ៩នាក់ ជាថ្នាក់ដឹកនាំកំពូល នៅនាយកដ្ឋាន លិខិតឆ្លងដែននោះ (សូមមើល៍ឈ្មោះ មើល៍រូបថត និងតួនាទីមន្ត្រីៗទាំងនោះ នៅខាងក្រោម) ។
ពាក់ព័ន្ធនឹងបញ្ហានេះ មានមជ្ឈដ្ឋានជាច្រើន បាននិយាយថា គ្រាន់តែតំណែង ប្រធាន - អនុប្រធាន នាយកដ្ឋាន លិខិតឆ្លងដែន នៃក្រសួងមហាផ្ទៃ មានរហូតដល់ជិត ១០នាក់... តែការងារទាំងឡាយ នៅនាយកដ្ឋាននោះ នៅតែមានភាពយឺតយ៉ាវ ដូចអូសឬស្សី បញ្ច្រាសចុងចឹង...។ ការធ្វើលិខិតឆ្លងដែន ត្រូវបានគេកំណត់ជា ២ ប្រភេទខុសគ្នា គឺអាប្រភេទធម្មតា (ធើយូរ ឬទាល់តែយូរ...ទើបបាន) និងអាប្រភេទមិនធម្មតា (ធើលឿន បានរហ័សទាន់ចិត្ត) ដែលជាទម្លាប់កន្លងមក អាប្រភេទធម្មតា ចំណាយលុយចាប់ពី ១២៥ដុល្លារទៅ ១៣០ដុល្លារ ត្រូវរង់ចាំរយៈពេលពី ៤៥ថ្ងៃ ទៅ ៦០ថ្ងៃ... ហើយបើហ៊ានចំណាយ ១៩០ដុល្លារ ត្រូវរង់ចាំរយៈពេល ១ខែ ទើបបាន... ។ ចំណែកឯ ប្រភេទមិនធម្មតាវិញ បើអ្នកធ្វើប៉ាស្ព័រ ចង់បានលឿនពី ១សប្ដាហ៍ ទៅ ១០ថ្ងៃ ត្រូវចំណាយលុយពី ២៨០ដុល្លារទៅ ៣០០ដុល្លារ... តែបើហ៊ានចាយលុយពី ៤០០ដុល្លារ ទៅ ៦០០ដុល្លារ... អាចនឹងទទួលប៉ាស្ព័រ ក្នុងរយៈពេលពី ៣ថ្ងៃ ទៅ ១សប្ដាហ៍ប៉ុណ្ណោះ ។ ក្នុងនោះ ប៉ាស្ព័រអាចធើបានភ្លាមពី ១ថ្ងៃ ទៅ ៣ថ្ងៃ (ដែលគេយោងទៅលើថា ជាអ្នកជម្ងឺត្រូវចេញ ទៅសង្គ្រោះព្យាបាលបន្ទាន់ នៅឯបរទេស ឬមានភាពចាំបាច់ណាមួយ... ជាដើមនោះ ) មិនដឹងត្រូវគេកំណត់ ឱ្យបង់លុយប៉ុនណាឡើយ ។
ការកំណត់ធ្វើប៉ាស្ព័រ មានអាប្រភេទធម្មតា (អាយូរ) និងអាប្រភេទមិនធម្មតា (អាឆាប់) បែបនេះ ត្រូវប្រជាពលរដ្ឋ បានលើកឡើងថា ជាការបង្កើតឲ្យមាន អំពើពុករលួយ ចាក់ឬសគល់យ៉ាងជ្រៅ នៅក្នុងនាយកដ្ឋាន លិខិតឆ្លងដែន ក្រសួងមហាផ្ទៃ តាំងពីសម័យលោក សួស អង្គារិ៍ មកដល់សម័យលោក វុធ ផល្លី និងសម័យលោក ព្រហ្ម ចាន់សុខា បន្តធ្វើជាប្រធាន នាយកដ្ឋាននេះ... ដែលអង្គភាពប្រឆាំង អំពើពុករលួយ ដឹកនាំដោយឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង មិនត្រូវមើល៍រំលងឡើយ... ទោះបីសព្វថ្ងៃ ឮព័ត៌មានថា ...មានលក្ខណៈធូរស្រាល គ្រាន់បើជាងពេលមុន ទាំងតម្លៃ និងរយៈពេល នៃការធ្វើក៍ដោយ... ។
ប្រជាពលរដ្ឋ បាននិយាយថា ការលើកបន្តុបលោក ព្រហ្ម ចាន់សុខា ឲ្យឡើង ធ្វើជាប្រធាន នាយកដ្ឋាន លិខិតឆ្លងដែន ក្រសួងមហាផ្ទៃ ទាំងក្មេងខ្ចីបទពិសោធន៍ ដោយមិនមានជំនាញ ច្បាស់លាស់សោះនោះ គឺជាការបង្ហាញឡើងឲ្យឃើញ នូវអំពើពុករលួយ បក្ខពួកនិយម ក្រុមគ្រួសារនិយម សាច់ញ្ញាតិនិយម... ដែលជាវប្បធម៍មិនល្អ គួរឲ្យស្អប់ខ្ពើមបំផុត សម្រាប់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ។ ពួកគាត់ (ប្រជាពលរដ្ឋ) បានសំណូមពរថា សូមឲ្យ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នេត សាវឿន អគ្គស្នងការ នគរបាលជាតិ មេត្តាពិចារណាថា តើត្រូវដកលោក ព្រហ្ម ចាន់សុខា ចេញវិញ... ឬក៍ត្រូវទុកឲ្យសាធារណជន នាំគ្នាបន្តរិះគន់តទៅទៀត ។
គួររម្លឹកដែរថា កន្លងមក ពេលលោក វុធ ផល្លី ធ្វើជាប្រធាននាយកដ្ឋាន លិខិតឆ្លងដែន ក្រសួងមហាផ្ទៃ ជំនួសលោក សួស អង្គារ៍ មានបងប្អូនប្រជាពលរដ្ឋ ក៍ដូចជាប្រព័ន្ធផ្សាយជាច្រើន ជាពិសេសគេហទំព័រផ្សេងៗ រួមទាំងបណ្ដាញព័ត៌មានសង្គម (ហ្វេសប៊ុក) បាននាំគ្នានិយាយ និងសរសេរផ្សព្វផ្សាយ រិះគន់វាយប្រហារ ជាបន្តបន្ទាប់ ពីភាពមិនប្រក្រតី នៃតម្លៃធ្វើលិខិតឆ្លងដែន យ៉ាងផុសផុលបំផុត... ដូចករណី បណ្តាញព័ត៌មានសង្គម (ហ្វេសប៊ុក)មួយ ដែលមាន Profile Picture ដាក់រូបសម្តេចតេជោ ហ៊ុន សែន និងដាក់អសយដ្ឋាន Samdech Hun Sen, Cambodian Prime Minister បានសរសេរបង្ហោះផ្សាយ បង្ហាញពីភាពមិនប្រក្រតី នៃតម្លៃធ្វើលិខិតឆ្លងដែន និងរយៈពេលនៃការធ្វើ លិខិតឆ្លងដែននោះ ដែលប្រជាពលរដ្ឋ បានសរសេរ គោរពជម្រាបជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៍ដូចជាថ្នាក់ដឹកនាំកំពូលៗ ជាប់ពាក់ព័ន្ធផ្សេងៗទៀត ជាពិសេស សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យបានជ្រាបការពិត និងជួយចាត់វិធានការ...។
អត្ថន័យ ដែលបានសរសេរ បង្ហោះផ្សាយកន្លងមក នៅក្នុងបណ្តាញព័ត៌មានសង្គម (ហ្វេសប៊ុក) ខាងលើនេះ មានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោម ៖
« សូមសម្តេចជ្រាប និងមេត្តាជួយ ពលករក្រីក្រខ្មែរ អំពី Passport សូមគោរពជូនសម្តេច ! ប្រជាពលរដ្ឋ ជាពិសេស ពលករ កម្មការនី ពុំមានលុយគ្រប់គ្រាន់ បង់អោយមន្ត្រីខិលខូចទេ ។
ខាងក្រោម គឺជារយៈពេល នៃការធ្វើលិខិតឆ្លងដែន និងតម្លៃ (ប្រហាក់ប្រហែល)៖
- រយៈពេល ១ខែ ឬ ៥០ថ្ងៃ ឬជាង ២ខែ តម្លៃ 135$
- រយៈពេល ២សប្តាហ៍ តម្លៃ 290$
- រយៈពេល៣ថ្ងៃ តម្លៃ 380$
- រយៈពេល១ថ្ងៃ តម្លៃ 480$
ម៉ោងធ្វើការ ៖ (ព្រឹកៈ ៨ ដល់ម៉ោង ១០, រសៀលៈ ២ ដល់ម៉ោង ៤)
ពេលខ្លះ ពលករដែលចេញទៅ ធ្វើការនៅបរទេស ដូចជា ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, កូរ៉េ ត្រូវចំណាយថ្លៃធ្វើ លិខិតឆ្លងដែន ចាប់ពី 150 USD ឡើងទៅ ។
ទោះបីសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ធ្លាប់បានប្រកាស តាមទូរទស្សន៍ថា មិនយកប្រាក់ថ្លៃ ធ្វើលិខិតឆ្លងដែន ចំពោះពលរដ្ឋខ្មែរ ដែលជានិស្សិត ឬជាពលករ ដែលទៅបន្តការសិក្សា ឬធ្វើការនៅបរទេស ក៏ពិតមែន តែចំណែកការពិត និងជាក់ស្តែងវិញ គឺមន្ត្រីទាំងនោះ យកតម្លៃពេញតែម្តង ។
សបញ្ជាក់ឃើញថា ប្រសាសន៏សម្តេច នាយករដ្ឋមន្ត្រី គឺនាយកដ្ឋានធ្វើ passport មិនបានអនុវត្តជាក់ស្តែងឡើយ រួមទាំងលោក គាត ឈន់ ដែលកាលណោះ បានឆ្លើយនៅចំពោះមុខសម្តេច ហ៊ុន សែន ថា មិនមានយកប្រាក់នោះទេ ។
សូមរដ្ឋមន្ត្រី ដែលនៅជួរ CPP និងអ្នកគាំទ្រនយោបាយ CPP ជួយពិនិត្យរឿង លិខិតឆ្លងដែននេះផង ។
សូមអរគុណសម្តេច ដែលយកចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋ និងពលករក្រីក្រខ្មែរ» ។
សូមបញ្ជាក់ បន្ថែមដែរថា មិនមែនតែនៅក្នុង ប្រទេសកម្ពុជានេះទេ ដែលល្បីពីមានភាព មិនប្រក្រតីនៃតម្លៃ ធ្វើលិខិតឆ្លងដែន និងរយៈពេលនៃការធ្វើ លិខិតឆ្លងដែននោះ សូម្បីតែបងប្អូនខ្មែរ ដែលទៅធ្វើការ ឬរកស៊ីផ្សេងៗ នៅក្នុងប្រទេសថៃ ក៍តែងតែបាននាំគ្នា និយាយរិះគន់ធ្ងន់ៗ អំពីភាពមិនប្រក្រតី នៃតម្លៃធ្វើលិខិតឆ្លងដែន និងរយៈពេលនៃការធ្វើ លិខិតឆ្លងដែនខ្មែរ នៅទីនោះ ទៅឲ្យពួកគាត់ដែរ ។
ពួកគាត់ធ្លាប់បានប្រាប់ថា សម្រាប់កម្មករ កម្មការិនី ឬអ្នកទៅធ្វើការ រកស៊ីផ្សេងៗ នៅក្នុងប្រទេសថៃ ដែលចង់ធ្វើលិខិតឆ្លងដែន ស្របច្បាប់របស់ខ្មែរ គឺត្រូវតែចំណាយលុយពី ២០,០០០បាត (ពីរម៉ឺនបាត) ឡើងទៅក្នុងម្នាក់ៗ ទៅឲ្យមន្ត្រីប៉ូលិស អ្នករត់ការធ្វើប៉ាស្ព័រ ប្រចាំការនៅប្រទេសថៃនោះ...។
គេហទំព័រយើង នៅមិនទាន់អាច ទំនាក់ទំនងសុំការបំភ្លឺ ជុំវិញព័ត៌មានខាងលើនេះ ពីលោកឧត្តមសេនីយ៍ វុធ ផល្លី និងលោក ព្រហ្ម ចាន់សុខា ព្រមទាំងលោក កែ សុវ៉ាត នោះបាននៅឡើយទេ...៕ ដោយ៖ មេត្តា



|
|
|
ផ្សាយនៅថ្ងៃទី: 20-03-2018, ចំនួនអ្នកអាន 772ដង
ភ្នំពេញ-ស្ទឹងត្រែង៖ ថ្មីៗនេះ ឮព័ត៌មានមកថា បន្ទាប់ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជា ឱ្យផ្អាកការចេញ លិខិតអនុញ្ញាត ដឹកជញ្ជូនផល និងអនុផលព្រៃឈើ ពីការសម្អាត អាងស្តុកទឹក វារីអគ្គិសនី សេសានក្រោម ២ និងការឈូសឆាយ សម្អាតទីតាំង គម្រោងវិនិយោគ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 06-03-2018, ចំនួនអ្នកអាន 1037ដង
កំពង់ឆ្នាំង៖ ខណៈដែលការ បោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ កាន់តែជិតឈាន ចូលមកដល់ឆាប់នេះ លោក សន វី អនុប្រធាន ក្រុមការងារ ចុះជួយស្រុកកំពង់លែង និងជាប្រធាន ក្រុមការងារ ចុះជួយឃុំត្រងិល ដែលជាតំណាង ដ៏ខ្ពង់ខ្ពស់របស់ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 22-02-2018, ចំនួនអ្នកអាន 1266ដង
បន្ទាយមានជ័យ ៖ បែកធ្លាយទៀតហើយ គឺរឿងលោក ប្រាក់ ប៉ូលី អតីតប្រធាន ភូមិបាល ក្រុងប៉ោយប៉ែត ដែលឡើងធ្វើជា ប្រធានមន្ទីរស្ដីទី មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ តែក្នុងរយៈពេល ២ ថ្ងៃសោះ អាចផ្លោះតំណែង ឡើងធ្វើជា ប្រធានពេញសិទ្ធិ នៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 13-02-2018, ចំនួនអ្នកអាន 4618ដង
កណ្តាល៖ ឯកឧត្តម សន វី ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក ទូរគមនាគមន៍កម្ពុជា ជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ និងសហការី កាលពីថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៨ បានរួមដំណើរ ជ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 21-01-2018, ចំនួនអ្នកអាន 1160ដង
ភ្នំពេញ៖ តាមប្រភពព័ត៌មានមួយ បានឲ្យដឹងថា កាលពីជាង ១០ ឆ្នាំមុនលោក ស៊ុន ឆាយ ជាមន្ត្រីគយសាមញ្ញម្នាក់ ដែលបានឡើងតំណែង បុណ្យស័ក្តិយ៉ាងលឿន ដោយសារតែឱបមាន់ ទៅប្រជល់ជាមួយ មាន់គ្រូធំមានអំណាច សុខ អាន រហូតគាត់មានវាសនាខ្ពស់ ទទួលបានតួនាទី ជាអនុប្រធាន សាខា
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 19-12-2017, ចំនួនអ្នកអាន 3444ដង
ក្រចេះ - ស្ទឹងត្រែង៖ អ្នកឃ្លាំមើល បញ្ហាព្រៃឈើ និងពលរដ្ឋរស់នៅ ជិតព្រំដែនកម្ពុជា - វៀតណាម សំដែងក្ដីបារម្ភ នៅពេលឃើញ បទល្មើសព្រៃឈើ ឆ្លងដែនទៅ ប្រទេសវៀតណាម នៅតែបន្ត កើតមានពេញបន្ទុក បើទោះជាលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញាទប់ស្កាត់ច្រើនសាក្ដី។ ពលរដ្ឋអះអាងថា ជំ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 2967ដង
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពីលោក ឆែ សុធា ត្រូវបានថ្នាក់លើ ប្រកាសតែងតាំងជា ប្រធានសាខាគយ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ជំនួសលោក ថោង សុខាំភូ រហូតមកដល់ពេលនេះ មានការរិះគន់ខ្លាំងៗ ពីមជ្ឈដ្ឋាន
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 3757ដង
ត្បូងឃ្មុំ ៖ ប្រធានស្នាក់ការគយ និងរដ្ឋាករ ច្រកទន្លេចាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (សុំមិនទាន់បញ្ចេញឈ្មោះ) ល្បីល្បាញយូរមកហើយ ក្នុងការឃុបឃិត បើកដៃឲ្យឈ្មួញ នាំចេញឈើប្រណីតៗ តាមច្រករបៀងតាដោក និងក្រវៀន ព្រមទាំងនាំទំនិញ គេចពន្ធចេញ-ចូល យកលុយចែកគ្នា ធ្វើ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 14143ដង
សៀមរាប៖ ខណៈដែលរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្ដេជ្ញាខិតខំធ្វើការ កែទម្រង់ស៊ីជម្រៅ ទៅលើក្រសួង ស្ថាប័នរដ្ឋនានា ក៍ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំងធ្លាប់បានប្រកាស ព្រមានជាសាធារណៈ ឲ្យមន្ត្រីៗទាំងឡាយ ត្រូវតែដកខ្លួនចេញឲ្យឆ្
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 15310ដង
បន្ទាយមានជ័យ ៖ បន្ទាប់ពីឯកឧត្តម ជា សុផារ៉ា ត្រូវបានតែងតាំងជា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីថ្មីនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំនួសឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅដើមខែមេសា ឆ្នាំ២០១៦នេះរួចមក មានមហាជន ជាច្រើនមជ្ឈដ្ឋាន បាននិងកំពុង
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3953ដង
ភ្នំពេញ ៖ ប្រភពព័ត៌មានថ្មីៗ បានឲ្យដឹងថា បន្ទាប់ពីឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើងធ្វើជារដ្ឋមន្ត្រីថ្មី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនួសឯកឧត្តម គាត ឈន់... ហើយឯកឧត្តម គុណ ញឹម ឡើងធ្វើជា អគ្គនាយកថ្មី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ជំនួសមេគ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 8474ដង
ខេត្តព្រះសីហនុ៖ បន្ទាប់ពីរងការរិះគន់ តាមរយៈការចុះផ្សាយ តាមសារព័ត៌មាន និងការបង្ហោះផ្សាយ តាមបណ្ដាញព័ត៌មានផ្សេងទៀត ជុំវិញកំហុសឆ្គង របស់ថ្នាក់ដឹកនាំ កំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ដែលមានលោក លូ គឹមឈុន ជាអគ្គនាយកដុះស្លែ និងជាប្រតិភូ រាជរដ្ឋាភិបាលកម្ពុ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 28835ដង
ភ្នំពេញ៖ កាលពីអត្ថបទមុននេះ គេហទំព័រយើង បានសរសេរបង្ហោះផ្សាយ ម្ដងរួចមកហើយ អំពីព័ត៌មានដែលសាធារណជន តែងតែបាននាំគ្នា និយាយរិះគន់ ជាបន្តបន្ទាប់មកថា នាយកដ្ឋានលិខិតឆ្លងដែន នៃក្រសួងមហាផ្ទៃសព្វថ្ងៃ ដែលមានលោកផ្កាយមួយ ព្រហ្ម ចាន់សុខា ជាប្រធាន និងមានអនុប្រ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 4444ដង
យោងតាម សេចក្ដីប្រកាស ស្ដីពីកម្មវិធីនយោបាយ របស់គណបក្ស ប្រជាជនកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិ ឆ្នាំ២០១៣-២០១៨ បន្ទាប់ពីបុព្វកថា គេឃើញមាន ការសរសេរបង្ហាញ ពីសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្ស ប្រជាជនកម្ពុជា សម្រេចបានយ៉ាងច្រើន ជូនជាតិ និងប្រជាជន ក្នុងរយៈពេល៣
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4736ដង
ភ្នំពេញ៖ ដោយសារតែនៅស្រុកខ្មែរ មានមន្ត្រីៗមិនតិចនាក់ទេ ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលួយយ៉ាងខ្លាំង កេងយកផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកមួយក្ដាប់តូច ធ្វើមានបានរាប់ម៉ឺន រាប់សែន រាប់លានដុល្លារអាមេរិក ធ្វើឲ្យរដ្ឋខាតបង់ថវិកាជាតិ រាប់រយលាន
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 5028ដង
ប៉ៃលិន ៖ តាមប្រភពព័ត៌មានថ្មីៗ បានឲ្យដឹងថា បន្ទាប់ពីថ្នាក់លើបានធ្វើការ តែងតាំងលោកស័ក្តិ៥ សួស សុខដារ៉ា អតីតមេនគរបាល អន្តោប្រវេសន៍ច្រកចាំយាម ខេត្តកោះកុង ឲ្យផ្លាស់ប្ដូរប៉ុស្តិថ្មីទៅធ្វើជា មេនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន កា
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4608ដង
ភ្នំពេញ-ទូទាំងប្រទេស៖ ខណៈដែលមានបងប្អូន ប្រជាពលរដ្ឋមួយចំនួន ព្រួយបារម្ភអំពីសុវត្ថិភាព ម្ហូបអាហារប្រចាំថ្ងៃនោះ មន្ត្រីៗបម្រើការងារ នៅអគ្គនាយកដ្ឋាន កាំកុងត្រូល បាននិយាយថា រហូតមកដល់បច្ចុប្បន្ននេះ មន្ត្រីៗអគ្គនាយកដ្ឋាន កម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ-អាហរ័
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 5017ដង
កំពង់ស្ពឺ៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា ព្រៃឈើនៅក្នុងតំបន់ ឧទ្យានជាតិគិរីរម្យ និងនៅតំបន់ភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ត្រូវបានកាប់បំផ្លាញ កាន់តែខ្លាំងឡើងៗ យ៉ាងអនាធិបតេយ្យ ស្ទើររៀងរាល់យប់ថ្ងៃ នៅក្នុងសម័យដែលលោក ហេង គួន ឡើងបុណ្យសក
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4954ដង
ភ្នំពេញ៖ កាលពីចុងឆ្នាំ២០១៣ កន្លងមក មានប្រព័ន្ធផ្សព្វផ្សាយជាច្រើន បាននាំគ្នាសរសេរផ្សព្វផ្សាយ យ៉ាងគគ្រឹកគគ្រេង នូវរបាយការណ៍ របស់អង្គការមួយថា ក្រុមហ៊ុនឯកជនរបស់ឧកញ៉ា ទ្រី ភាព បាននិងកំពុងធ្វើឲ្យ អន្តរាយព្រៃឈើនៅកម្ពុជា ។ តែរហូតមកដល់ពេលនេះ ហាក់ដូចជាបាត
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4833ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍មួយបង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុងដឹកជញ្ជូនឈើ ខុសច្បាប់ទៅក្រៅប្រទេស» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4273ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
អង្គការក្រៅរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹង បណ្ដាញសហគមន៍ ការពារធម្មជាតិ មានក្ដីព្រួយបារម្ភថា ព្រៃឈើនៅខេត្តព្រះវិហារ អាចនឹងបាត់បង់យ៉ាងធំធេង នៅពេលខាងមុខ មិនយូរប៉ុន្មានទៀតទេ ។ ក្ដីព្រួយបារម្ភ គឺនៅស្របពេល ដែលគេដឹងថា បច្ចុប្បន្ន
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4816ដង
កំពង់ចាមៈ ក្នុងរយៈពេលប៉ុន្មានខែមកនេះ ប្រជាពលរដ្ឋជាច្រើនមជ្ឈដ្ឋាន បាននាំគ្នានិយាយរិះគន់ធ្ងន់ៗទៅលើលោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និងលោកប្រធាន រដ្ឋបាលព្រៃឈើខេត្តកំពង់ចាម ព្រមទាំងលោកនាយផ្នែករដ្ឋបាល ព្រៃឈើស្រុកមេមត់ ដែលតែងតែបើកដៃឲ្យ ឬក៍
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4562ដង
បន្ទាយមានជ័យ៖ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានកោះហៅមន្ត្រីៗ ៧-៨នាក់ នៅខេត្តបន្ទាយមានជ័យ មកធ្វើការស៊ើបសួរកាលពីចុងសប្ដាហ៍ទី១ និងដើមសប្ដាហ៍ទី២ នៃខែមករា ឆ្នាំ២០១៤នេះ ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើ
‹ សូមអានបន្ត ›
|
|
|
|
|
|
|