|
ស្រេង ម៉េង មេការឧកញ៉ា ទ្រី ភាព ចាប់ផ្ដើមបំផ្លាញ ព្រៃឈើទៀតហើយ... ដោយមិនខ្វល់ បទបញ្ជារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន... ! |
|
ផ្សាយនៅថ្ងៃទី: 08-02-2018, ចំនួនអ្នកអាន 1725ដង |
|
តាមប្រភពព័ត៌មានថ្មីៗ បានឲ្យដឹងថា ឈ្មោះ ស្រេង ម៉េង មេការក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ដែលបានប្រព្រិត្ត បទល្មើសព្រៃឈើ ស្ទើររលាយហិនហោច នៅខេត្តព្រះវិហារ ជាច្រើនឆ្នាំមកហើយៗ ឥឡូវគាត់ (ស្រេង ម៉េង) ត្រូវបានឧកញ៉ា ទ្រី ភាព បញ្ជាឲ្យទៅឈរជើង ប្រមូលទិញឈើប្រណីត នៅខេត្តប៉ែកឥសាន្ត ដើម្បីដឹកយកទៅលក់ នៅបរទេសទៀតហើយ ។
ប្រភពបានប្រាប់ថា ក្រៅពីមានឃ្លាំងស្តុកឈើ និងរោងសិប្បកម្ម ប្រមូលកែច្នៃឈើ យ៉ាងអនាធិបតេយ្យ នៅក្នុងខេត្តព្រះវិហារ យោធាឈ្មួញឈើ ស្រេង ម៉េង ក៍មានឃ្លាំងស្តុកឈើ គរដូចភ្នំមួយកន្លែងទៀត ស្ថិតនៅក្នុង ភូមិតាឃែង ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្បែរក្រុមហ៊ុនវាយថ្ម របស់ចិនផងដែរ ។ ឃ្លាំងនោះ ត្រូវប្រជាពលរដ្ឋ បានរាយការណ៍មកថា ជាកន្លែងស្តុកឈើប្រណីត រាប់រយម៉ែត្រគូប ដែលពួកគេបានប្រមូលទិញ និងដឹកជញ្ជូន យកមកពីតំបន់ផ្សេងៗ យ៉ាងគគ្រឹកគគ្រេង ដោយមិនមានសមត្ថកិច្ច ជំនាញថ្នាក់ណា ហ៊ានទៅបង្ក្រាបម្ដងណាឡើយ ។
សេចក្ដីរាយការណ៍ បានបញ្ជាក់ថា ពួកគាត់ជាប្រជាពលរដ្ឋ តែងបានសង្កេតឃើញ មានឡានប្រភេទជាប៉ាកុង (រថយន្តកែឆ្នៃ) និងគោយន្តកន្ត្រៃ រាប់សិបគ្រឿង បាននិងកំពុងតែ ធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រណីតៗ ចេញពីក្នុងព្រៃ ស្ទើររៀងរាល់យប់ថ្ងៃ យកទៅលក់ឲ្យលោក ស្រេង ម៉េង ជាមេការក្រុមហ៊ុន ទ្រី ភាព យ៉ាងអនាធិបតេយ្យ ដូចជាដឹកចេញពីតំបន់ សួនឧទ្យានជាតិ វីរៈជ័យ ជាប់ព្រំប្រទល់ ខេត្តរតនគិរី និងតំបន់ព្រៃសហគមន៍ ដែលការពារ ដោយអនុក្រឹត្យ ជាដើម ។
ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រ បំផ្លិចបំផ្លាញព្រៃឈើ ឲ្យរលាយហិនហោចអស់ ពីក្នុងប្រទេសកម្ពុជា ដែលបន្តអនុវត្ត ដោយក្រុមហ៊ុន ទ្រី ភាព នេះដែរ ប្រធានអង្គការការពារ ធនធានធម្មជាតិលោក ឈឹម សាវុធ ធ្លាប់បាននិយាយថា សព្វថ្ងៃ សកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើ ចេញពីតំបន់នានា ក្នុងប្រទេសកម្ពុជា ទៅប្រទេសវៀតណាម មានរូបភាព ដូចហែកឋិន ទាំងយប់ទាំងថ្ងៃ... ដែលមិនយូរប៉ុន្មានទៀតទេ ព្រៃឈើដែលនៅ សេសសល់ចុងក្រោយ នឹងត្រូវរលាយបាត់បង់ ជាក់ជាមិនខានឡើយ ។
លោក ឈឹម សាវុធ៖ « បើនិយាយពីស្ថានភាព នៅបច្ចុប្បន្ននេះ គឺហិនហោចអស់ហើយ គ្មានសល់កន្លែងណាទេ ទាំងមណ្ឌលគិរី ទាំងរតនគិរី ទាំងស្ទឹងត្រែង ទាំងព្រះវិហារ កំពុងកាប់សម្រុកយ៉ាងរង្គាល ហើយដឹកចេញទៅ ប្រទេសវៀតណាម ដូចព្យុះសង្ឃរាអ៊ីចឹង ។ ហើយច្រកពីរបី នៅព្រំដែនវៀតណាម មានច្រកដាក់ដាំ ច្រកអូរយ៉ាដាវ ជាដើម គឺពំនូកឈើគរកម្ពស់ៗណាណី ក្នុងដីវៀតណាម» ។
កាលពីខែមីនា ឆ្នាំ២០១៤ ថ្លែងនៅក្នុងពិធីសន្និបាត បូកសរុបការងារ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវ សារជាថ្មីទៀត ឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវចាត់វិធានការ ឲ្យមានប្រសិទ្ធភាព ក្នុងការប្រឆាំងនឹងការ កាប់បំផ្លាញព្រៃឈើនេះ ដោយសម្ដេចតេជោ បានមានប្រសាសន៍ថា ៖ «ត្រូវបញ្ចប់ដាច់ខាត ការកាប់រានហ៊ុមព័ទ្ធ ដុតរំលោភយកដីព្រៃឈើ...។ បើមិនដូច្នោះទេ ត្រូវទទួលទោសតាមច្បាប់ ស្ដីពីព្រៃឈើ ។ ទន្ទឹមនឹងនេះ ត្រូវបន្តអនុវត្ត ឲ្យមានប្រសិទ្ធភាព នូវបទបញ្ជាដែលខ្ញុំ បានដាក់នាពេលថ្មីៗនេះ អំពីការបង្ក្រាបបទល្មើស ព្រៃឈើគ្រប់ប្រភេទ» ។
ប្រជាពលរដ្ឋ រង់ចាំមើលថា តើបទបញ្ជាសារជាថ្មីទៀត របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបង្ក្រាបបទល្មើស ព្រៃឈើគ្រប់ប្រភេទនេះ នឹងមានប្រសិទ្ធភាពដែរ ឬអត់ ចំពោះមេការទាំងអស់ របស់ក្រុមហ៊ុនបំផ្លាញឈើ ទ្រី ភាព តួយ៉ាងដូច លោកមេការ យោធាឈ្មោះ ស្រេង ម៉េង នោះជាដើម...៕ រក្សាសិទ្ធិ គ្រប់យ៉ាង

|
|
|
ផ្សាយនៅថ្ងៃទី: 20-03-2018, ចំនួនអ្នកអាន 772ដង
ភ្នំពេញ-ស្ទឹងត្រែង៖ ថ្មីៗនេះ ឮព័ត៌មានមកថា បន្ទាប់ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជា ឱ្យផ្អាកការចេញ លិខិតអនុញ្ញាត ដឹកជញ្ជូនផល និងអនុផលព្រៃឈើ ពីការសម្អាត អាងស្តុកទឹក វារីអគ្គិសនី សេសានក្រោម ២ និងការឈូសឆាយ សម្អាតទីតាំង គម្រោងវិនិយោគ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 06-03-2018, ចំនួនអ្នកអាន 1037ដង
កំពង់ឆ្នាំង៖ ខណៈដែលការ បោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ កាន់តែជិតឈាន ចូលមកដល់ឆាប់នេះ លោក សន វី អនុប្រធាន ក្រុមការងារ ចុះជួយស្រុកកំពង់លែង និងជាប្រធាន ក្រុមការងារ ចុះជួយឃុំត្រងិល ដែលជាតំណាង ដ៏ខ្ពង់ខ្ពស់របស់ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 22-02-2018, ចំនួនអ្នកអាន 1266ដង
បន្ទាយមានជ័យ ៖ បែកធ្លាយទៀតហើយ គឺរឿងលោក ប្រាក់ ប៉ូលី អតីតប្រធាន ភូមិបាល ក្រុងប៉ោយប៉ែត ដែលឡើងធ្វើជា ប្រធានមន្ទីរស្ដីទី មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ តែក្នុងរយៈពេល ២ ថ្ងៃសោះ អាចផ្លោះតំណែង ឡើងធ្វើជា ប្រធានពេញសិទ្ធិ នៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 13-02-2018, ចំនួនអ្នកអាន 4618ដង
កណ្តាល៖ ឯកឧត្តម សន វី ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក ទូរគមនាគមន៍កម្ពុជា ជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ និងសហការី កាលពីថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៨ បានរួមដំណើរ ជ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 21-01-2018, ចំនួនអ្នកអាន 1160ដង
ភ្នំពេញ៖ តាមប្រភពព័ត៌មានមួយ បានឲ្យដឹងថា កាលពីជាង ១០ ឆ្នាំមុនលោក ស៊ុន ឆាយ ជាមន្ត្រីគយសាមញ្ញម្នាក់ ដែលបានឡើងតំណែង បុណ្យស័ក្តិយ៉ាងលឿន ដោយសារតែឱបមាន់ ទៅប្រជល់ជាមួយ មាន់គ្រូធំមានអំណាច សុខ អាន រហូតគាត់មានវាសនាខ្ពស់ ទទួលបានតួនាទី ជាអនុប្រធាន សាខា
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 19-12-2017, ចំនួនអ្នកអាន 3444ដង
ក្រចេះ - ស្ទឹងត្រែង៖ អ្នកឃ្លាំមើល បញ្ហាព្រៃឈើ និងពលរដ្ឋរស់នៅ ជិតព្រំដែនកម្ពុជា - វៀតណាម សំដែងក្ដីបារម្ភ នៅពេលឃើញ បទល្មើសព្រៃឈើ ឆ្លងដែនទៅ ប្រទេសវៀតណាម នៅតែបន្ត កើតមានពេញបន្ទុក បើទោះជាលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញាទប់ស្កាត់ច្រើនសាក្ដី។ ពលរដ្ឋអះអាងថា ជំ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 2967ដង
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពីលោក ឆែ សុធា ត្រូវបានថ្នាក់លើ ប្រកាសតែងតាំងជា ប្រធានសាខាគយ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ជំនួសលោក ថោង សុខាំភូ រហូតមកដល់ពេលនេះ មានការរិះគន់ខ្លាំងៗ ពីមជ្ឈដ្ឋាន
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 3757ដង
ត្បូងឃ្មុំ ៖ ប្រធានស្នាក់ការគយ និងរដ្ឋាករ ច្រកទន្លេចាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (សុំមិនទាន់បញ្ចេញឈ្មោះ) ល្បីល្បាញយូរមកហើយ ក្នុងការឃុបឃិត បើកដៃឲ្យឈ្មួញ នាំចេញឈើប្រណីតៗ តាមច្រករបៀងតាដោក និងក្រវៀន ព្រមទាំងនាំទំនិញ គេចពន្ធចេញ-ចូល យកលុយចែកគ្នា ធ្វើ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 14143ដង
សៀមរាប៖ ខណៈដែលរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្ដេជ្ញាខិតខំធ្វើការ កែទម្រង់ស៊ីជម្រៅ ទៅលើក្រសួង ស្ថាប័នរដ្ឋនានា ក៍ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំងធ្លាប់បានប្រកាស ព្រមានជាសាធារណៈ ឲ្យមន្ត្រីៗទាំងឡាយ ត្រូវតែដកខ្លួនចេញឲ្យឆ្
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 15310ដង
បន្ទាយមានជ័យ ៖ បន្ទាប់ពីឯកឧត្តម ជា សុផារ៉ា ត្រូវបានតែងតាំងជា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីថ្មីនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំនួសឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅដើមខែមេសា ឆ្នាំ២០១៦នេះរួចមក មានមហាជន ជាច្រើនមជ្ឈដ្ឋាន បាននិងកំពុង
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3953ដង
ភ្នំពេញ ៖ ប្រភពព័ត៌មានថ្មីៗ បានឲ្យដឹងថា បន្ទាប់ពីឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើងធ្វើជារដ្ឋមន្ត្រីថ្មី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនួសឯកឧត្តម គាត ឈន់... ហើយឯកឧត្តម គុណ ញឹម ឡើងធ្វើជា អគ្គនាយកថ្មី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ជំនួសមេគ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 8474ដង
ខេត្តព្រះសីហនុ៖ បន្ទាប់ពីរងការរិះគន់ តាមរយៈការចុះផ្សាយ តាមសារព័ត៌មាន និងការបង្ហោះផ្សាយ តាមបណ្ដាញព័ត៌មានផ្សេងទៀត ជុំវិញកំហុសឆ្គង របស់ថ្នាក់ដឹកនាំ កំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ដែលមានលោក លូ គឹមឈុន ជាអគ្គនាយកដុះស្លែ និងជាប្រតិភូ រាជរដ្ឋាភិបាលកម្ពុ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 28835ដង
ភ្នំពេញ៖ កាលពីអត្ថបទមុននេះ គេហទំព័រយើង បានសរសេរបង្ហោះផ្សាយ ម្ដងរួចមកហើយ អំពីព័ត៌មានដែលសាធារណជន តែងតែបាននាំគ្នា និយាយរិះគន់ ជាបន្តបន្ទាប់មកថា នាយកដ្ឋានលិខិតឆ្លងដែន នៃក្រសួងមហាផ្ទៃសព្វថ្ងៃ ដែលមានលោកផ្កាយមួយ ព្រហ្ម ចាន់សុខា ជាប្រធាន និងមានអនុប្រ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 4444ដង
យោងតាម សេចក្ដីប្រកាស ស្ដីពីកម្មវិធីនយោបាយ របស់គណបក្ស ប្រជាជនកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិ ឆ្នាំ២០១៣-២០១៨ បន្ទាប់ពីបុព្វកថា គេឃើញមាន ការសរសេរបង្ហាញ ពីសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្ស ប្រជាជនកម្ពុជា សម្រេចបានយ៉ាងច្រើន ជូនជាតិ និងប្រជាជន ក្នុងរយៈពេល៣
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4736ដង
ភ្នំពេញ៖ ដោយសារតែនៅស្រុកខ្មែរ មានមន្ត្រីៗមិនតិចនាក់ទេ ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលួយយ៉ាងខ្លាំង កេងយកផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកមួយក្ដាប់តូច ធ្វើមានបានរាប់ម៉ឺន រាប់សែន រាប់លានដុល្លារអាមេរិក ធ្វើឲ្យរដ្ឋខាតបង់ថវិកាជាតិ រាប់រយលាន
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 5028ដង
ប៉ៃលិន ៖ តាមប្រភពព័ត៌មានថ្មីៗ បានឲ្យដឹងថា បន្ទាប់ពីថ្នាក់លើបានធ្វើការ តែងតាំងលោកស័ក្តិ៥ សួស សុខដារ៉ា អតីតមេនគរបាល អន្តោប្រវេសន៍ច្រកចាំយាម ខេត្តកោះកុង ឲ្យផ្លាស់ប្ដូរប៉ុស្តិថ្មីទៅធ្វើជា មេនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន កា
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4608ដង
ភ្នំពេញ-ទូទាំងប្រទេស៖ ខណៈដែលមានបងប្អូន ប្រជាពលរដ្ឋមួយចំនួន ព្រួយបារម្ភអំពីសុវត្ថិភាព ម្ហូបអាហារប្រចាំថ្ងៃនោះ មន្ត្រីៗបម្រើការងារ នៅអគ្គនាយកដ្ឋាន កាំកុងត្រូល បាននិយាយថា រហូតមកដល់បច្ចុប្បន្ននេះ មន្ត្រីៗអគ្គនាយកដ្ឋាន កម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ-អាហរ័
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 5017ដង
កំពង់ស្ពឺ៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា ព្រៃឈើនៅក្នុងតំបន់ ឧទ្យានជាតិគិរីរម្យ និងនៅតំបន់ភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ត្រូវបានកាប់បំផ្លាញ កាន់តែខ្លាំងឡើងៗ យ៉ាងអនាធិបតេយ្យ ស្ទើររៀងរាល់យប់ថ្ងៃ នៅក្នុងសម័យដែលលោក ហេង គួន ឡើងបុណ្យសក
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4954ដង
ភ្នំពេញ៖ កាលពីចុងឆ្នាំ២០១៣ កន្លងមក មានប្រព័ន្ធផ្សព្វផ្សាយជាច្រើន បាននាំគ្នាសរសេរផ្សព្វផ្សាយ យ៉ាងគគ្រឹកគគ្រេង នូវរបាយការណ៍ របស់អង្គការមួយថា ក្រុមហ៊ុនឯកជនរបស់ឧកញ៉ា ទ្រី ភាព បាននិងកំពុងធ្វើឲ្យ អន្តរាយព្រៃឈើនៅកម្ពុជា ។ តែរហូតមកដល់ពេលនេះ ហាក់ដូចជាបាត
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4833ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍មួយបង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុងដឹកជញ្ជូនឈើ ខុសច្បាប់ទៅក្រៅប្រទេស» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4273ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
អង្គការក្រៅរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹង បណ្ដាញសហគមន៍ ការពារធម្មជាតិ មានក្ដីព្រួយបារម្ភថា ព្រៃឈើនៅខេត្តព្រះវិហារ អាចនឹងបាត់បង់យ៉ាងធំធេង នៅពេលខាងមុខ មិនយូរប៉ុន្មានទៀតទេ ។ ក្ដីព្រួយបារម្ភ គឺនៅស្របពេល ដែលគេដឹងថា បច្ចុប្បន្ន
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4816ដង
កំពង់ចាមៈ ក្នុងរយៈពេលប៉ុន្មានខែមកនេះ ប្រជាពលរដ្ឋជាច្រើនមជ្ឈដ្ឋាន បាននាំគ្នានិយាយរិះគន់ធ្ងន់ៗទៅលើលោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និងលោកប្រធាន រដ្ឋបាលព្រៃឈើខេត្តកំពង់ចាម ព្រមទាំងលោកនាយផ្នែករដ្ឋបាល ព្រៃឈើស្រុកមេមត់ ដែលតែងតែបើកដៃឲ្យ ឬក៍
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4562ដង
បន្ទាយមានជ័យ៖ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានកោះហៅមន្ត្រីៗ ៧-៨នាក់ នៅខេត្តបន្ទាយមានជ័យ មកធ្វើការស៊ើបសួរកាលពីចុងសប្ដាហ៍ទី១ និងដើមសប្ដាហ៍ទី២ នៃខែមករា ឆ្នាំ២០១៤នេះ ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើ
‹ សូមអានបន្ត ›
|
|
|
|
|
|
|