ថ្ងៃ ពុធ ទី 24 ខែ មករា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ស៊ុន ឆាយ អាង​ចំហាយអំណាច រដ្ឋលេខាធិការ ជូ វិ​ជិត្ត​… មិន​ខ្វល់​លិខិត របស់អគ្គនាយក​គយ គុណ ញឹម​ ដែល​ណែនាំ​ឲ្យធ្វើការ ​កែប្រែ​កំហុសឆ្គង !
ផ្សាយនៅថ្ងៃទី: 21-01-2018, ចំនួនអ្នកអាន 501ដង
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​មួយ បានឲ្យដឹងថា កាលពី​ជាង ១០ ឆ្នាំ​មុន​លោក ស៊ុន ឆាយ ជា​មន្ត្រី​គយ​សាមញ្ញ​ម្នាក់ ដែល​បាន​ឡើង​តំណែង បុណ្យស័ក្តិ​យ៉ាង​លឿន ដោយសារ​តែ​ឱប​មាន់ ទៅ​ប្រជល់​ជាមួយ មាន់​គ្រូធំ​មានអំណាច សុខ អាន រហូត​គាត់​មាន​វាសនា​ខ្ពស់ ទទួលបាន​តួនាទី ជា​អនុប្រធាន សាខាគយ កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ យ៉ាង​ត្រជាក់ចិត្ត​។ បន្ទាប់ពី​បាន​បម្រើ ការងារ​នៅ​ទីនោះ​ជិត ១៣ ឆ្នាំ​រួច​មក (​ក្នុង​អំឡុង​ពេល​លោក ប៉ែន ស៊ីម៉ន ជិត​អស់អំណាច ជា​អគ្គនាយក​គយ​) លោក ស៊ុន ឆាយ ក៏​បាន​ងាក​ទៅ​តោង​លោក ជូ វិ​ជិត្ត  ជា​រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើ​ជា​អាវ​ក្រោះ​របស់ខ្លួន ដើម្បី​បន្ត​ថែរក្សា ការពារ​ដំណែង​ខ្លាញ់ ឲ្យ​គង់វង្ស​បន្តទៀត​។​

​ប្រភព​បាន​បញ្ជាក់ថា ដោយ​ត្រូវដង ត្រូវផ្លែ​គ្នា​យ៉ាង​ស្និទ្ធស្នាល​… មិន​បង្អង់​យូរ​លោក ជូ វិ​ជិត្ត ក៏​បាន​ជួយ​ជ្រោមជ្រែង ជ្រែ​តំឡើង​តំណែង តួនាទី​ឲ្យ​លោក ស៊ុន ឆាយ បាន​ក្លាយជា​ប្រធាន សាខាគយ និង​រដ្ឋាករ​កំពង់ផែ អន្តរជាតិ​ភ្នំពេញ ជា​កន្លែង​ខ្លាញ់ និង​ត្រូវប៉ាន់​ជាង​មុន ចំ​ជំនាញ​របស់​លោក ស៊ុន ឆាយ រហូតមកដល់​សព្វថ្ងៃ​… ហើយ​ដែល​ថ្មីៗ​នេះ ឮ​ថា​លោក ស៊ុន ឆាយ បាន​ធ្វើ​ផ្ទះ​ថ្វាយ​លោក ជូ វិ​ជិត្ត នៅ​ប្រប​មាត់ទន្លេរ ជិត​ស្ពាន​ព្រែក​តា​មាក់ មាន​ទាំង​ដាំ​បន្លែ​គ្រប់មុខ ទុក​ជូន​លោក​មានគុណ ទទួលទាន​ទៀតផង​។

​មន្ត្រី​គយ​មួយចំនួន បាន​និយាយ​ប្រាប់​ថា គ្រាន់តែ​បាន​ធ្វើ​ជា ប្រធាន​សាខាគយ  និង​រដ្ឋាករ​កំពង់ផែ អន្តរជាតិ​ភ្នំពេញ ក្នុង​រយៈពេល​តែ​ជិត ២ ឆ្នាំ​ប៉ុណ្ណោះ​លោក ស៊ុន ឆាយ បាន​ទិញ​ផ្ទះ​ធំ យ៉ាង​ស្កឹមស្កៃ​តម្លៃ​ជិត ១ លាន​ដុល្លា នៅ​បូរី​អ៊័​រ​គី​ដេ និង​ទិញ​រថយន្ត​លុច​ស៊ី​ស 570 ឆ្នាំ​២០១៧ ១​គ្រឿង រួម​ទាំង​រថយន្ត លុច​ស៊ី​សមី​នី ឆ្នាំ​២០១៧ ក្នុងតម្លៃ​រាប់សែន​ដុល្លារ យ៉ាង​សង្ហា អស់ទាស់​។ ប្រភព​បាន​ទំលាយ ព័ត៌មាន​មក​ថា ចំណូល​ពុករលួយ ដែល​លោក​ប្រធាន ស៊ុន ឆាយ ទទួលបាន​ជា​ប្រចាំ គឺ​បានមកពី​ក្រុមហ៊ុន នាំចូល​ទំនិញ​ចំនួន ៦​ក្រុមហ៊ុន ដែល​ក្នុង ១​ខែ​មិន​តិច​ជាង ១០​ម៉ឺន​ដុល្លារ និង​ក្រុមហ៊ុន នាំចេញ​ឈើ​កែឆ្នៃ ១ ផ្សេងទៀត​ក្នុង ១​ខែៗ​រាប់​ម៉ឺន​ដុល្លារ ព្រម​ទាំង​ក្រុមហ៊ុន សំលៀក​បំពាក់​ឆ្លងកាត់​ក្នុង ១​ខែៗ​ជាង ៦ ម៉ឺន​ដុល្លារ​ផងដែរ​។​

​អំពើពុករលួយ បន្តបន្ទាប់​របស់​លោក ស៊ុន ឆាយ ត្រូវ​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ កន្លងទៅ បាន​ធ្វើ​ការណែនាំ​ឲ្យ ធ្វើការ​កែប្រែ​កំហុសឆ្គង ក្នុង​ការបំពេញ​ភារកិច្ច ជំនាញ​វិជ្ជាជីវៈ និង​ត្រូវ​ប្រតិបត្តិ តាម​ក្រម​សីលធម៌ កិរិយាមាយាទ មន្ត្រីរាជការ​គយ និង​រដ្ឋាករ ឲ្យ​ត្រឹមត្រូវ ម្ដង​រួចមកហើយ ។ តែ​មកដល់​ពេល​នេះ​ឮថា លោក​ប្រធាន ស៊ុន ឆាយ ហាក់​មិន​យកចិត្តទុកដាក់ អនុវត្ត​តាម​លិខិត​លោក គុណ ញឹម នោះឡើយ​… ដោយសារ​លោក ស៊ុន ឆាយ អាង​មាន​រដ្ឋលេខាធិការ ជូ វិ​ជិត្ត នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អាវ​ក្រោះ​ដ៏​រឹងមាំ ដែល​កុំថាឡើយ​ត្រឹម គុណ ញឹម ជា​អគ្គនាយក​គយ​… សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ជា​រដ្ឋមន្ត្រី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៍​ប្រហែលជា មិន​ហ៊ាន​ធ្វើ​អី លោក​ប្រធាន ស៊ុន ឆាយ ប្រធាន​សាខាគយ  និង​រដ្ឋាករ​កំពង់ផែ អន្តរជាតិ​ភ្នំពេញ នោះ​បាន​ដែរ​…​។​

​គេហទំព័រ​យើង បាន​ព្យាយាម ទាក់ទង​សុំ​ការបំភ្លឺ ព័ត៌មាន​ខាងលើ ពី​លោក​ប្រធាន ស៊ុន ឆាយ និង​រដ្ឋលេខាធិការ ជូ វិ​ជិត្ត​… នៅ​មិនទាន់​អាច ទំនាក់ទំនង​បាន នៅឡើយ​ទេ​… ៕ រក្សា​សិទ្ធិ​ដោយ ៖ http://www.crn-news.com/ (​ហាម​ថតចម្លង អត្ថបទ​ព័ត៌មាន​នេះ យក​ទៅ​បង្ហោះ​ផ្សាយ នៅ​វិបសាយ​ផ្សេងទៀត​)​
ផ្សាយនៅថ្ងៃទី: 21-01-2018, ចំនួនអ្នកអាន 501ដង
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​មួយ បានឲ្យដឹងថា កាលពី​ជាង ១០ ឆ្នាំ​មុន​លោក ស៊ុន ឆាយ ជា​មន្ត្រី​គយ​សាមញ្ញ​ម្នាក់ ដែល​បាន​ឡើង​តំណែង បុណ្យស័ក្តិ​យ៉ាង​លឿន ដោយសារ​តែ​ឱប​មាន់ ទៅ​ប្រជល់​ជាមួយ មាន់​គ្រូធំ​មានអំណាច សុខ អាន រហូត​គាត់​មាន​វាសនា​ខ្ពស់ ទទួលបាន​តួនាទី ជា​អនុប្រធាន សាខា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-12-2017, ចំនួនអ្នកអាន 2698ដង
ក្រចេះ - ស្ទឹងត្រែង​៖ អ្នកឃ្លាំមើល បញ្ហា​ព្រៃឈើ និង​ពលរដ្ឋ​រស់នៅ ជិត​ព្រំដែន​កម្ពុជា - វៀតណាម សំដែង​ក្ដីបារម្ភ នៅពេល​ឃើញ បទល្មើស​ព្រៃឈើ ឆ្លងដែន​ទៅ ប្រទេស​វៀតណាម នៅតែ​បន្ត កើត​មាន​ពេញបន្ទុក បើទោះជា​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា​ទប់ស្កាត់​ច្រើនសា​ក្ដី​។ ពលរដ្ឋ​អះអាងថា ជំ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 2343ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 3294ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 13568ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 14709ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3463ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 7938ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 28128ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 4085ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4306ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 4573ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4295ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 4611ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4528ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4420ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 3895ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4462ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4221ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-02-2016, ចំនួនអ្នកអាន 5168ដង
​ក្រចេះ​-​ស្នួល៖ ក្រុមបណ្តាញ​សហគមន៍​ព្រៃឈើ និង​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បាន​និយាយ​រិះគន់ថា ខេត្ត​ក្រចេះ​ដែល​ល្បី​ខាង កើតមាន​បទល្មើស​ព្រៃឈើ ជាច្រើន​ឆ្នាំ​មកហើយ​នោះ ឥឡូវ​នេះ​នៅតែ​ល្បី​ឈ្មោះ​ដដែល ពោល​គឺ​ល្បី​តាំងពី អតីត​អភិបាលខេត្ត ខាំ ភឿន រហូតមកដល់ អភិបាលខេត្ត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-12-2013, ចំនួនអ្នកអាន 3973ដង
ភ្នំពេញ៖ បន្ទាប់ពីលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (បន្តមុខតំណែងនោះ ជំនួសលោក កឹម សុខា) បានចាត់ទុក ពាក្យសម្ដីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលបាននិយាយ ថ្មីៗនេះនូវពាក្យ «យួនៗ...» ថា ជាពាក្យរើសអើង ពូជសាសន៍នោះ... បាននិងកំពុងធ្វើឲ្យ សាធារណជន សម្ដែងប្រតិកម្ម រិះគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-11-2013, ចំនួនអ្នកអាន 2678ដង
ភ្នំពេញ៖ បែបទំនងជាព្រះអង្គ បានទ្រង់ព្រះតម្រិះ ដូចដឹងញ្ញាណជាមុន ឬយ៉ាងណានោះ គឺនៅប្រមាណជា ១ឆ្នាំ មុនពេលព្រះមហាវរក្សត្រ ព្រះបិតាបង្រួបង្រួបជាតិ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាទីសក្ការៈដ៍ខ្ពង់ខ្អស់បំផុតនៃយើង ទ្រង់បានយាងចូលព្រះទិវង្គត ព្រះអង្គបានមានព្រះ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 4740ដង
​កង់​ប្រវត្តិសាស្ត្រ​ថ្មីៗ បាន​ឱ្យ​យើង​មើលឃើញ យ៉ាងច្បាស់​ថា កម្ពុជា កើត​មាន​ភ្លើងសង្គ្រាម រ៉ាំរ៉ៃ​ជិត ៣​ទសវត្សរ៍ ធ្វើឱ្យ​ប្រទេស​ជាតិ ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ ធ្លាក់​ដល់​ចំណុច​ក្រោម​សូន្យ និង​បាន​ធ្វើឱ្យ​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​រាប់លាន​នាក់ ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-05-2016, ចំនួនអ្នកអាន 4556ដង
​យោងតាម​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល ៣
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 6869ដង
ភ្នំពេញ តាមកំណត់ត្រាប្រវត្តិសាស្ត្រ បានឱ្យដឹងយ៉ាងច្បាស់ថា កាលពីឆ្នាំ១៩៤៧ សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានដឹកនាំប្រទេស ទទួលបានជោគជ័យ ក្នុងការទាមទារ ឲ្យព្រះរាជាណាចក្រថៃ សងមកកម្ពុជាវិញ នូវខេត្តខ្មែរមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5692
ម្សិលមិញ : 8596
សរុប : 6604232
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com