ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ចាំមើល៍ ! តើ​រវាង​មេ​គយ​ថ្មី អ៊ួ​ន សុវណ្ណារ៉ា និង​មេ​គយ​ចាស់ ប៉ុន ប៊ុណ្ណា មួយ​ណា​ល្អ​ជាង ក្នុងការប្រមូលពន្ធ នៅ​ច្រក​ទ្វារ​ព្រំដែន អន្តរជាតិ ត្រពាំង​ផ្លុង ?
ផ្សាយនៅថ្ងៃទី: 14-02-2018, ចំនួនអ្នកអាន 1311ដង
ត្បូងឃ្មុំ​៖ បន្ទាប់ពី​មាន​ការ ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង មុខតំណែង ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ច្រកទ្វារព្រំដែន អន្តរជាតិ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ កាល​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៨ កន្លងទៅនេះ ដោយ​ផ្លាស់ប្ដូ​រលោក ប៉ុន ប៊ុណ្ណា ឲ្យទៅ​ជា​អនុប្រធាន សាខាគយ និង​រដ្ឋាករ ខេត្ត​កំពង់ចាម និង​តែងតាំង​លោក អ៊ួ​ន សុវណ្ណារ៉ា ពី​ប្រធាន ការិយាល័យ​គយ និង​រដ្ឋាករ ខណ្ឌចំការមន ឲ្យទៅ​ទទួល​តំណែង​ថ្មី ជា​ប្រធាន ការិយាល័យ​គយ និង​រដ្ឋាករ ច្រកទ្វារព្រំដែន អន្តរជាតិ​ត្រពាំង​ផ្លុង រួចមក​… មាន​មជ្ឈដ្ឋាន​ជាច្រើន បាន​ដាក់​ជា​សំនួរ​ថា ចាំមើល៍​តើ អ្នក​ណា​ល្អ​ជាង រវាង​មេ​ចាស់​លោក ប៉ុន ប៊ុណ្ណា និង​មេ​ថ្មី​លោក អ៊ួ​ន សុវណ្ណារ៉ា នៅ​កន្លែង​ច្រក​ឆ្លងកាត់ សេដ្ឋកិច្ចជាតិ គ្រប់​ប្រភេទ​នោះ​… ?

​កាល​ថ្ងៃ​ប្រកាស​ភារកិច្ច និង​តែងតាំង មុខតំណែង​ថ្មី​នោះដែរ គេ​ឃើញ​លោក អ៊ួ​ន សុវណ្ណារ៉ា បាន​ឡើង​ប្តេជ្ញាចិត្ត​ថា គាត់​នឹង​ខិតខំ បំពេញភារកិច្ច ឲ្យបាន​ខ្ជាប់ខ្ជួន​, គោរព​ប្រតិបត្តិ​ឲ្យបាន​នូវ អភិក្រម​បួន​ប្រការ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, គោរព​ក្រម​សីល​ធ​ម៍ ជា​មន្ត្រី​គយ និង​រដ្ឋាករ ក៏ដូចជា​ចូលរួម សហការ​ឲ្យបាន​ល្អ ផ្ទៃក្នុង​អង្គភាព និង​មន្ទីរ​អង្គភាព អាជ្ញាធរ​ពាក់ព័ន្ធ​… ជាពិសេស គោរព​អនុវត្ត នូវ​ភារកិច្ច​សំខាន់​ទាំង​៣ របស់​គយ រួមមាន​៖ ប្រមូល​ចំណូល​ពន្ធ អាករ និង​កម្រៃ​ផ្សេងៗ ជូន​រដ្ឋ​ឲ្យបាន​គ្រប់ និង​លើស​ផែនការ​, បង្ការ និង​បង្ក្រាប​អំពើ​រត់​ពន្ធ ឲ្យបាន​លទ្ធផល​ខ្ពស់ សម្រួល​ពាណិជ្ជកម្ម អន្តរជាតិ ឲ្ប​បាន​សមស្រប ។​

​គួររំលឹកថា ក្រោយ​ពេល​លោក ប៉ុន ប៊ុណ្ណា ត្រូវបាន​តែងតាំង​ជា មេ​គយ​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៤ មាន​ព័ត៌មាន​ថា គាត់​បាន​យក​តួនាទី ទៅ​ប្រព្រឹត្ត​អំពើពុករលួយ ធ្វើឲ្យ​បាត់​ចំណូល ថវិកាជាតិ​យ៉ាងច្រើន ពី​ការប្រមូល​ពន្ធ​ផ្សេងៗ ដូចជា​ករណី​កន្លងមក នៅ​ច្រក​ទ្វារ​ត្រពាំង​ផ្លុង ដែល​តែងតែ​ធ្លាប់ ប្រមូល​ពន្ធ​បាន​ក្នុង ១​ខែៗ ចំនួន​ចាប់ពី ១១ ពាន់​លាន​រៀល ទៅ ១៤ ពាន់​លាន​រៀល​… បែរ​ជា​ប្រមូលបាន ត្រឹម​តែ​ចំនួន​ជាង ៦ ពាន់​លាន​រៀល ទៅ ៨ ពាន់​លាន​រៀល​ប៉ុណ្ណោះ ។​

​កាលនោះ មាន​អ្នកដឹង​រឿង​ខ្លះ បាន​លួច​ទម្លាយ ព័ត៌មាន​ចេញ​ក្រៅ​ថា គ្រាន់តែ​បាន​ធ្វើ​មេ​គយ​ថ្មី នៅ​ច្រក​ត្រពាំងផ្លុង​ភ្លាម លោក​ប្រធាន មាន​ល្បិច​ខូច​ច្រើន ប៉ុន ប៊ុណ្ណា បាន​ឃុបឃិត​គ្នា ជាមួយ​ពួក​ឈ្មួញ​ធំៗ ដូចជា​ម្ចាស់​ក្រុមហ៊ុន ដឹកទំនិញ ស៊ុន ហួរ​, ក្រុមហ៊ុន​ដឹកទំនិញ ហាក់ ម៉ៅ​, ក្រុមហ៊ុន​ដឹកទំនិញ ឆេង ទី​, ក្រុមហ៊ុន​ដឹកទំនិញ ទី​ខ្មូត និង​ក្រុមហ៊ុន​ដឹកទំនិញ របស់​យាយ ញាប់ … ជាដើម ដែល​ដឹក​ទំនិញ​ចេញ​ -​ ចូល​កម្ពុជា ​- ​វៀតណាម តាម​ច្រក​អន្តរជាតិ​នោះ ដោយ​ពួកគេ​ សហការគ្នា ក្នុងការ​ធ្វើ​ការងារ (​របៀប​ស្វា លេង​ប៉ា​ហ៊ី​) វាយតម្លៃ​ពន្ធ​ទាប និង​តម្រូវឲ្យ​បង់ព​ន្ធ ចូល​រដ្ឋ​មិន​គ្រប់​ចំនួន រួម​ទាំង​អាច​មាន ការលួចបន្លំ​ពន្ធ លើ​មុខ​ទំនិញ​ផ្សេងៗ ដើម្បី​កិបកេង​លុយ យក​ចែកគ្នា​ទាំង​ដុំៗ ធ្វើ​មានបាន​ហ៊ឺ​ហារ គ្មាន​ខ្លាច​រអា​ច្បាប់ ចាប់​ដាក់ទោស​នោះ​ផង ។​

​ប្រភពព័ត៌មាន នៅ​បាន​ប្រាប់ឲ្យដឹង ពី​តារាង​តម្លៃ​ខ្លះៗ (​ក្រដាស​បញ្ជី​) ដែល​ពួក​មន្ត្រីៗ​គយ ខិលខូច​មួយ​ក្ដាប់​តូច (​មេៗ និង​ខ្សែ​ហោ បក្ខពួក​) នៅ​ច្រក​ត្រពាំង​ផ្លុង ក្នុងសម័យ​លោក ប៉ុន ប៊ុណ្ណា តែង​យក​មក​អនុវត្ត ក្នុងការ​គិត​លុយ​កាក់ ជាមួយ​ពួក​ឈ្មួញៗ​ដែរ​ថា …​បើ​គិត​អត្រាពន្ធ​ត្រឹម ៧% ពួក​គេ​តម្រូវឲ្យ ឡានតូច​ត្រូវ​បង់ពន្ធ ៩​លាន​រៀល និង​បង់ថ្លៃ​បាយ ៥​លាន​រៀល​, បើ​អត្រាពន្ធ ១៥% ឡានតូច​ត្រូវ​បង់ពន្ធ ១០​លាន​រៀល និង​ថ្លៃ​បាយ ៥​លាន​រៀល ។  បើ​ទំនិញ​ចាប់ហ៊ួយ បូក​អត្រាពន្ធ ៣៥% ឡានតូច​ត្រូវ​បង់ពន្ធ ២២​លាន​រៀល និង​ថ្លៃ​បាយ ៥​លាន​រៀល​… ក្នុង​ករណី​ដូច​គ្នា បើ​ពួក​ឈ្មួញ​បង់ថ្លៃ​បាយ ១១​លាន​រៀល ឡានតូច​ដូចគ្នា​ដែរ អាច​បង់ពន្ធ​ត្រឹម ៨,៥ លាន​រៀល​ប៉ុណ្ណោះ​… និង​នៅ​មាន​ទំនិញ​ផ្សេងៗ​ទៀត ត្រូវ​ពួកគេ​កំណត់​តម្លៃ​… ។​ល​។ និង ។​ល​។ ដែល​សរុប​មក បើ​ឈ្មួញ​ណា បង់​ថ្លៃ​បាយ​ឲ្យ​ច្រើន​…  ពួកគេ​ឲ្យ​បង់ពន្ធ​ចូល​រដ្ឋ​តិច​… ផ្ទុយទៅវិញ បើ​ពួក​ឈ្មួញ​ណា ឲ្យ​ថ្លៃ​បាយ​ពួកគេ​តិច គឺ​ពួកគេ​តម្រូវឲ្យ បង់ពន្ធ​ចូល​រដ្ឋ​ច្រើន ទៅតាម​ការនឹកឃើញរ​បស់​ពួកគេ​…​។​

​ប៉ុន្តែ​ទោះ​យ៉ាងណា មកដល់​ពេលនេះ​លោក អ៊ួ​ន សុវណ្ណារ៉ា ទើប​បាន​ឡើង​ទៅ ទទួល​តំណែង​ថ្មី ជា​មេ​គយ ច្រកទ្វារព្រំដែន អន្តរជាតិ​ត្រពាំង​ផ្លុង មិនទាន់បាន ១ ខែ​នៅ​ឡើយ​ទេ​… ដូច្នេះ​គេ​គួរ​រង់ចាំ មើល៍​តទៅទៀត​ថា តើ​រវាង​មេ​ចាស់ (​ប៉ុន ប៊ុណ្ណា​) និង​មេ​ថ្មី (​អ៊ួ​ន សុវណ្ណារ៉ា​) មួយ​ណា​ល្អ​ជាង ក្នុង​ការដឹកនាំ​ការងារ ប្រមូល​ពន្ធ​គយ​ជូន​រដ្ឋ នៅ​កន្លែង​ច្រក​ឆ្លងកាត់ សេដ្ឋកិច្ចជាតិ គ្រប់​ប្រភេទ​នោះ​… ? ធម្មតា​ទេ មាន់​ពង​លើ​ជង្រុក​ស្រូវ តែងតែ​ស៊ី​ស្រូវ និង​ជុះ​អាចម៌ ដាក់​លើ​ស្រូវ​ខ្លះ​ហើយ​… គ្រាន់តែ​ថា ស៊ី​តិច ឬ​ច្រើន​… ឬ​ជុះអាចម៍​តិច ឬ​ច្រើន​ប៉ុណ្ណោះ​… ។​

​អ្វី​ដែល​ចម្លែក គឺ​ប្លែក​ត្រង់​ថា ក្នង​ថ្ងៃ​ប្រកាស ផ្ទេរ​ភារកិច្ច និង​តែងតាំង មុខតំណែង ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ច្រកទ្វារព្រំដែន អន្តរជាតិ ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ កាល​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ប៉ែន កុសល្យ អភិបាលរង ខេត្ត​ត្បូងឃ្មុំ និង​លោក នូ ស៊ីថា ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ត្បូងឃ្មុំ តំណាង​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នោះ ក៍​មាន​វត្តមាន លោក​ឧកញ៉ា លឹម ប៊ុន​ណា ដែល​ជា​ឈ្មួញ​ឈើ ល្បី​ឈ្មោះ​ម្នាក់ បាន​ទៅ​ចូលរួម ជា​អ្នក​មុខ​អ្នក​មាត់​ដែរ​… តើ​គាត់​ទៅ​ចូលរួម ក្នុងនាម​ជា​អ្វី​ទៅ​…? ចម្ងល់​មួយ​នេះ នឹង​មាន​បង្ហោះ​ផ្សាយ នៅ​អត្ថបទ​ក្រោយ​ទៅ​ចុះ​… ៕ (​រក្សា​សិទ្ធិ​ដោយ​៖ http://www.crn-news.com/ ហាម​ថតចម្លង អត្ថបទ​នេះ យក​ទៅ​បង្ហោះ​ផ្សាយ នៅ​វិបសាយ​ផ្សេងៗ​)
ផ្សាយនៅថ្ងៃទី: 20-03-2018, ចំនួនអ្នកអាន 772ដង
ភ្នំពេញ​-​ស្ទឹងត្រែង​៖ ថ្មីៗ​នេះ ឮ​ព័ត៌មាន​មក​ថា បន្ទាប់ពី​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បទបញ្ជា ឱ្យ​ផ្អាក​ការចេញ លិខិតអនុញ្ញាត ដឹកជញ្ជូន​ផល និង​អនុផល​ព្រៃឈើ ពី​ការសម្អាត អាង​ស្តុក​ទឹក វា​រី​អគ្គិសនី សេ​សាន​ក្រោម ២ និង​ការ​ឈូសឆាយ ​សម្អាត​ទីតាំង គម្រោង​វិនិយោគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 06-03-2018, ចំនួនអ្នកអាន 1037ដង
កំពង់ឆ្នាំង​៖ ខណៈ​ដែល​ការ បោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ កាន់តែ​ជិត​ឈាន ចូលមក​ដល់​ឆាប់​នេះ លោក សន វី អនុប្រធាន ក្រុមការងារ ចុះជួយ​ស្រុក​កំពង់លែង និង​ជា​ប្រធាន ក្រុមការងារ ចុះជួយ​ឃុំ​ត្រងិល ដែល​ជា​តំណាង ដ៏​ខ្ពង់ខ្ពស់​របស់  លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-02-2018, ចំនួនអ្នកអាន 1266ដង
បន្ទាយមានជ័យ ៖ បែកធ្លាយទៀតហើយ គឺរឿងលោក ប្រាក់ ប៉ូលី អតីតប្រធាន ភូមិបាល ក្រុងប៉ោយប៉ែត ដែលឡើងធ្វើជា ប្រធានមន្ទីរស្ដីទី មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ តែក្នុងរយៈពេល ២ ថ្ងៃសោះ អាចផ្លោះតំណែង ឡើងធ្វើជា ប្រធានពេញសិទ្ធិ នៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-02-2018, ចំនួនអ្នកអាន 4617ដង
កណ្តាល​៖ ឯកឧត្តម សន វី ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា អគ្គនាយក ​ទូរគមនាគមន៍​កម្ពុជា ជា​ប្រធាន​ក្រុម ការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំ​ព្រែក​គយ និង​សហការី កាលពី​ថ្ងៃ​ពុធ ០៧​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​កុម្ភះ ឆ្នាំ​២០១៨ បាន​រួម​ដំណើរ ជ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 21-01-2018, ចំនួនអ្នកអាន 1160ដង
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​មួយ បានឲ្យដឹងថា កាលពី​ជាង ១០ ឆ្នាំ​មុន​លោក ស៊ុន ឆាយ ជា​មន្ត្រី​គយ​សាមញ្ញ​ម្នាក់ ដែល​បាន​ឡើង​តំណែង បុណ្យស័ក្តិ​យ៉ាង​លឿន ដោយសារ​តែ​ឱប​មាន់ ទៅ​ប្រជល់​ជាមួយ មាន់​គ្រូធំ​មានអំណាច សុខ អាន រហូត​គាត់​មាន​វាសនា​ខ្ពស់ ទទួលបាន​តួនាទី ជា​អនុប្រធាន សាខា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-12-2017, ចំនួនអ្នកអាន 3444ដង
ក្រចេះ - ស្ទឹងត្រែង​៖ អ្នកឃ្លាំមើល បញ្ហា​ព្រៃឈើ និង​ពលរដ្ឋ​រស់នៅ ជិត​ព្រំដែន​កម្ពុជា - វៀតណាម សំដែង​ក្ដីបារម្ភ នៅពេល​ឃើញ បទល្មើស​ព្រៃឈើ ឆ្លងដែន​ទៅ ប្រទេស​វៀតណាម នៅតែ​បន្ត កើត​មាន​ពេញបន្ទុក បើទោះជា​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា​ទប់ស្កាត់​ច្រើនសា​ក្ដី​។ ពលរដ្ឋ​អះអាងថា ជំ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 2967ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 3757ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 14143ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 15310ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3953ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 8474ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 28835ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 4443ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4735ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 5027ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4608ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 5017ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4954ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4833ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4273ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4816ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4562ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5205
ម្សិលមិញ : 9532
សរុប : 7109013
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com