ថ្ងៃ អង្គារ ទី 20 ខែ កុម្ភ: ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ស្នាព្រហស្ថដ៍ធំធេង ដែលមិនអាចកាត់ថ្លៃបាន របស់សម្ដេចឱ សម្ដេចតានៃយើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើងពីការអនុវត្តន៍ គោលនយោបាយ «បង្រួបបង្រួមជាតិ» ខ្មែរតែមួយ
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 6977ដង
ភ្នំពេញ តាមកំណត់ត្រាប្រវត្តិសាស្ត្រ បានឱ្យដឹងយ៉ាងច្បាស់ថា កាលពីឆ្នាំ១៩៤៧ សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានដឹកនាំប្រទេស ទទួលបានជោគជ័យ ក្នុងការទាមទារ ឲ្យព្រះរាជាណាចក្រថៃ សងមកកម្ពុជាវិញ នូវខេត្តខ្មែរមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង ដែលថៃបានយកពីកម្ពុជាទៅ នៅក្នុងពេលមានសង្គ្រាមលោកលើកទី ២ ។

មិនតែប៉ុណ្ណោះ ចាប់ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះអង្គបានយាងបំពេញ ព្រះរាជបូជនីយកិច្ច ទាមទារឯករាជភាព ដណ្ដើមបានជោគជ័យទាំងស្រុង ដោយរំដោះប្រទេសជាតិ និងប្រជារាស្ត្រខ្មែរមួយនគរ ចេញពីនឹមអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងបានដឹកនាំព្រះរាជាណាចក្រកម្ពុជា ឱ្យបានចូលជាសមាជិក អង្គការសហប្រជាជាតិ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៥៥ ព្រមទាំងបានបង្កើតសម័យ សង្គមរាស្ត្រនិយម ដ៍រីកចម្រើនរុងរឿង ដែលទទួលបាន ការគោរព កោតសរសើរយ៉ាងខ្លាំងក្លាបំផុត ។ កាលនោះ នៅឆ្នាំ១៩៥៦ ព្រះអង្គបានក្លាយជា ព្រះបិតាស្ថាបនិកទី៥ នៃចលនាមិនចូលបក្សសម្ព័ន្ធ នៅប្រ៊ីយ៉ូនី (BRIONI) នៃសាធារណរដ្ឋ សហព័ន្ធ សង្គមនិយម យូហ្គោស្លាវី ទៀតផង ។

លើសពីនេះ ក្រោយពេល សមាជិកសភាខ្មែរ បានសម្រេចជាឯកច្ឆន្ទ ជ្រើសតាំងព្រះអង្គ ជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ១៩៦០ បន្ទាប់ពីព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សុរាម្រិត ទ្រង់សោយព្រះទិវង្គតនោះ នៅឆ្នាំ១៩៦១ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានដឹកនាំព្រះរាជបូជនីយកិច្ច ទាមទារយកប្រាសាទ ព្រះវិហារខ្មែរ ពីប្រទេសថៃមកវិញ បានជោគជ័យយ៉ាងត្រចះត្រចង់ តាមរយៈការសម្រេច នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ របស់តុលាការអន្តរជាតិ ទីក្រុងឡាអេ ។

ប៉ុន្តែគួរឱ្យសោកស្ដាយបំផុត នៅក្នុងពេលដែលសម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បាននិងកំពុងដឹកនាំ ព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ និងមានការរីកចម្រើនរុងរឿង ជាបន្តបន្ទាប់ យ៉ាងឆាប់រហ័សនោះ បែរជាមានបរទេសជិតឆ្ងាយ ជាអមិត្តមួយក្ដាប់តូច នាំគ្នាច្រណែននិន្ទា ឈ្នានីសយ៉ាងខ្លាំងបំផុត ចំពោះមោទនភាពនៃកម្ពុជា ។ ពួកគេទាំងនោះ តែងតែព្យាយាម បំផ្លិចបំផ្លាញ ឬបំបែកបំបាក់កម្ពុជាជាបន្តបន្ទាប់ ដោយសារតែពួកគេ មានការភ័យខ្លាច ឬមិនចង់ឱ្យកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឈន៍ រីកចម្រើនរុងរឿង លើគ្រប់វិស័យ ដោយពឹងផ្អែកលើ កម្លាំងខ្លួនឯង (មិនខ្ចីបុល ឬសុំជំនួយពីពួកគេ ជាបរទេសជិតឆ្ងាយ) នោះឡើយ ។

ជាក់ស្ដែង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ និងបក្ខពួក (ជាបរិវា របស់មហាអំណាចអាមេរិក) បានធ្វើរដ្ឋប្រហារ ទម្លាក់សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ពីព្រះប្រមុខរដ្ឋ ខណៈព្រះអង្គកំពុង បំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសហភាពសូវៀត ។ ចូលមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ព្រះអង្គបានបង្កើត ចលនាតស៊ូមួយឈ្មោះ «រណសិរ្សរួបរួមជាតិកម្ពុជា» (FUNC) ដែលមាន ព្រះអង្គ គង់ជាព្រះប្រធាន និងបានបង្កើតនូវ រាជរដ្ឋាភិបាល រួបរួមជាតិកម្ពុជា (GRUNK)…  ហើយនៅខែមេសា ឆ្នាំ១៩៧០ ព្រះអង្គជាអ្នកផ្តួចផ្តើម នៃសន្និសីទកំពូល របស់ប្រជាជនឥណ្ឌូចិន នៅកង់តុង សាធារណរដ្ឋ ប្រជាមានិតចិន ។

ជាបន្តបន្ទាប់មកទៀត នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពប្រជាជន រំដោះជាតិ នៃរណសិរ្ស រួបរួមជាតិកម្ពុជា (FUNC) ដណ្តើមបានជ័យជំនះ ទាំងស្រុងនៅកម្ពុជា ។ ពេលនោះ «កម្ពុជាប្រជាធិបតេយ្យ » ក៍ត្រូវបានបង្កើតឡើង ដែលមានព្រះអង្គ (នរោត្តម សីហនុ) ជាព្រះ ប្រធាន ។ ប៉ុន្តែនៅខែមេសា ឆ្នាំ១៩៧៦ ព្រះអង្គ និងសម្តេចព្រះរាជ អគ្គមហេសី នរោត្តម មុនីនាថ ត្រូវបានពួកខ្មែរក្រហម បង្ខំឃុំឃាំងព្រះកាយ ឱ្យគង់នៅតែក្នុង ព្រះបរមរាជវាំង ព្រមទាំងពួកវាបានធ្វើគត ព្រះរាជបុត្រា ព្រះរាជបុត្រីមួយចំនួន របស់ព្រះអង្គទៀតផង ក្រោយពីព្រះអង្គ បានសុំលាលែង ពីតំណែងជាប្រធាន នៃរបបកម្ពុជា ប្រជាធិបតេយ្យនេះ ។

បន្ទាប់ពីរបបកម្ពុជា ប្រជាធិបតេយ្យ ឬពួកខ្មែរក្រហម បានដួលរលំ នៅខែមករា ឆ្នាំ១៩៧៩ ហើយកងទ័ពយួន បានចូលមកឈ្លានពាន ពេញប្រទេសកម្ពុជានោះ  សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ត្រូវបានជ្រើសតាំង ជាព្រះប្រធាន កម្ពុជាប្រជាធិបតេយ្យ ជាលើកទី២ នៅឆ្នាំ១៩៨២ និងចាប់ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩០ ព្រះអង្គជាព្រះប្រធាន នៃចលនាតស៊ូជាតិកម្ពុជា (CNR) ។ ចាប់ពីឆ្នាំ១៩៨៧ រហូតមក ព្រះអង្គបានខិតខំ អស់ពីព្រះកាយពល ដើម្បីបង្រួបបង្រួម ភាគីជម្លោះកម្ពុជាទាំងអស់ រិះរកនូវដំណោះស្រាយ នយោបាយសមស្រប ដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា ។

មកដល់ឆ្នាំ១៩៩១ ព្រះអង្គបានប្រកាសជាឱឡារិក នូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដោយទទួលស្គាល់ ការឈប់បាញ់គ្នា ជាបណ្តោះអាសន្ន នៅកម្ពុជាទាំងមូល និងបញ្ឈប់ការផ្តល់ ជំនួយយោធា ពីប្រទេសដទៃ ដល់កងទ័ពកម្ពុជា ទាំង៤ភាគី ។ ទីបំផុតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ១៩៩១ ព្រះអង្គបានយាង ចាកចេញពីប្រធាន នៃកម្ពុជាប្រជាធិបតេយ្យ និងចលនាតស៊ូ ជាតិកម្ពុជា ដើម្បីដាក់ព្រះកាយព្រះអង្គ គង់ខ្ពស់ផុតពីលើភាគី នយោបាយទាំងអស់ នៅកម្ពុជា ។

តមកទៀត បន្ទាប់ពីត្រូវបាន សមាជិកទាំង១១ នៃក្រុមប្រឹក្សាជាតិ ជាន់ខ្ពស់កម្ពុជា (CNC) ជ្រើសតាំងព្រះអង្គ ជាព្រះប្រធាន «អព្យាក្រិត» រួចមក ព្រះអង្គបានឡាយ ព្រះហស្តលេខា ជាមួយសមាជិក នៃក្រុមប្រឹក្សាជាតិនេះ និងតំណាងរដ្ឋាភិបាល នៃប្រទេសចំនួន១៨ ព្រមទាំងលោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ «លើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយ នយោបាយរួមមួយ នៃជម្លោះកម្ពុជា» នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងបានយាងនិវត្ត មកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ១៩៩១ ប្រកបដោយសុវត្ថិភាព ។

ក្នុងព្រះបរមនាមជា សម្តេចឪ សម្ដេចតា សម្ដេចតាទួត ជាទីគោរពស្រឡាញ់ ខ្ពង់ខ្ពស់បំផុត នៃកម្ពុជានោះ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានបំពេញព្រះរាជកិច្ច ដ៏ឧត្តុង្គឧត្តមបំផុត ក្នុងការបង្រួបបង្រួមជាតិ បញ្ចប់សង្រ្គាម បង្ហូរឈាមគ្នា និងបញ្ចប់នូវ តំបន់អបគមន៍ បែងចែកទឹកដី ដើម្បីស្វែងរកសន្តិភាព និងការអភិវឌ្ឈន៍នៅកម្ពុជា តាមរយៈការធ្វើឲ្យ ចេញជារូបរាង នូវដ្ឋាភិបាលចម្រុះមួយ ដែលមានសហនាយករដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី ២នាក់) បន្ទាប់ពីគណបក្សហ្វ៊ុនស៊ិនប៉ិច បានឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី ក្នុងឆ្នាំ១៩៩៣… ហើយគណបក្សប្រជាជនកម្ពុជា បានបដិសេធ មិនទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោត ដែលរៀបចំឡើង ដោយអង្គការ សហប្រជាជាតិ ហៅកាត់ថា អ៊ុនតាក់ ។ ជាលទ្ធផលស្ដែងចេញ ពីការបង្រួបបង្រួមជាតិនោះ ព្រះអង្គបានឡាយ ព្រះហស្តលេខា លើព្រះរាជក្រម នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ នូវរដ្ឋធម្មនុញ្ញថ្មី នៃព្រះរាជាណាចក្រកម្ពុជា ។

ចាប់ពីឆ្នាំ១៩៩៣ រហូតមក ប្រជារាស្រ្តកម្ពុជា គ្រប់និន្នាការ នយោបាយទាំងអស់ តែងនាំគ្នាចាត់ទុកសម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ជានិមិត្តរូប នៃការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ឯកភាពជាតិ និងជាព្រះបិតា ឯករាជ្យជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៍ខ្ពង់ខ្ពស់បំផុត ។

ទោះបីព្រះអង្គ បានយាងចូលទិវង្គតទៅហើយ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ក្ដី ក៍រហូត មកដល់ពេលនេះ និងប៉ុន្មានរយឆ្នាំ ទៅមុខទៀតក៍ដោយ ក៍ប្រជារាស្រ្ត និងអ្នកនយោបាយខ្មែរទាំងអស់ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅតែចងចាំមិនភ្លេច នូវព្រះរាជបូជនីយកិច្ច ដ៏ឧត្តុង្គឧត្តម របស់សម្តេចឪ សម្ដេចតា សម្ដេចតាទួត ​ព្រះករុណា​ ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហាវីរក្សត្រ ព្រះវររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ក្នុងការដឹកនាំការ បង្រួបបង្រួមជាតិ ដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បី​កម្ពុជា ឯករាជ្យ អព្យាក្រឹត សន្តិ និង​សហប្រតិបត្តិ ជាដរាបដែរ ៕ ដោយ៖ រតនៈ
ផ្សាយនៅថ្ងៃទី: 14-02-2018, ចំនួនអ្នកអាន 727ដង
បន្ទាយមានជ័យ ៖ បែកធ្លាយទៀតហើយ គឺរឿងលោក ប្រាក់ ប៉ូលី អតីតប្រធាន ភូមិបាល ក្រុងប៉ោយប៉ែត ដែលឡើងធ្វើជា ប្រធានមន្ទីរស្ដីទី មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ តែក្នុងរយៈពេល ២ ថ្ងៃសោះ អាចផ្លោះតំណែង ឡើងធ្វើជា ប្រធានពេញសិទ្ធិ នៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-02-2018, ចំនួនអ្នកអាន 4228ដង
កណ្តាល​៖ ឯកឧត្តម សន វី ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា អគ្គនាយក ​ទូរគមនាគមន៍​កម្ពុជា ជា​ប្រធាន​ក្រុម ការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំ​ព្រែក​គយ និង​សហការី កាលពី​ថ្ងៃ​ពុធ ០៧​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​កុម្ភះ ឆ្នាំ​២០១៨ បាន​រួម​ដំណើរ ជ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 21-01-2018, ចំនួនអ្នកអាន 766ដង
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​មួយ បានឲ្យដឹងថា កាលពី​ជាង ១០ ឆ្នាំ​មុន​លោក ស៊ុន ឆាយ ជា​មន្ត្រី​គយ​សាមញ្ញ​ម្នាក់ ដែល​បាន​ឡើង​តំណែង បុណ្យស័ក្តិ​យ៉ាង​លឿន ដោយសារ​តែ​ឱប​មាន់ ទៅ​ប្រជល់​ជាមួយ មាន់​គ្រូធំ​មានអំណាច សុខ អាន រហូត​គាត់​មាន​វាសនា​ខ្ពស់ ទទួលបាន​តួនាទី ជា​អនុប្រធាន សាខា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-12-2017, ចំនួនអ្នកអាន 2999ដង
ក្រចេះ - ស្ទឹងត្រែង​៖ អ្នកឃ្លាំមើល បញ្ហា​ព្រៃឈើ និង​ពលរដ្ឋ​រស់នៅ ជិត​ព្រំដែន​កម្ពុជា - វៀតណាម សំដែង​ក្ដីបារម្ភ នៅពេល​ឃើញ បទល្មើស​ព្រៃឈើ ឆ្លងដែន​ទៅ ប្រទេស​វៀតណាម នៅតែ​បន្ត កើត​មាន​ពេញបន្ទុក បើទោះជា​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា​ទប់ស្កាត់​ច្រើនសា​ក្ដី​។ ពលរដ្ឋ​អះអាងថា ជំ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 2549ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 3433ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 13740ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 14865ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3595ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 8095ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 28393ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 4150ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4390ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 4672ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4355ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 4674ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4620ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4507ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 3965ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4529ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4271ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-02-2016, ចំនួនអ្នកអាន 5279ដង
​ក្រចេះ​-​ស្នួល៖ ក្រុមបណ្តាញ​សហគមន៍​ព្រៃឈើ និង​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បាន​និយាយ​រិះគន់ថា ខេត្ត​ក្រចេះ​ដែល​ល្បី​ខាង កើតមាន​បទល្មើស​ព្រៃឈើ ជាច្រើន​ឆ្នាំ​មកហើយ​នោះ ឥឡូវ​នេះ​នៅតែ​ល្បី​ឈ្មោះ​ដដែល ពោល​គឺ​ល្បី​តាំងពី អតីត​អភិបាលខេត្ត ខាំ ភឿន រហូតមកដល់ អភិបាលខេត្ត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-12-2013, ចំនួនអ្នកអាន 4056ដង
ភ្នំពេញ៖ បន្ទាប់ពីលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (បន្តមុខតំណែងនោះ ជំនួសលោក កឹម សុខា) បានចាត់ទុក ពាក្យសម្ដីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលបាននិយាយ ថ្មីៗនេះនូវពាក្យ «យួនៗ...» ថា ជាពាក្យរើសអើង ពូជសាសន៍នោះ... បាននិងកំពុងធ្វើឲ្យ សាធារណជន សម្ដែងប្រតិកម្ម រិះគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-11-2013, ចំនួនអ្នកអាន 2760ដង
ភ្នំពេញ៖ បែបទំនងជាព្រះអង្គ បានទ្រង់ព្រះតម្រិះ ដូចដឹងញ្ញាណជាមុន ឬយ៉ាងណានោះ គឺនៅប្រមាណជា ១ឆ្នាំ មុនពេលព្រះមហាវរក្សត្រ ព្រះបិតាបង្រួបង្រួបជាតិ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាទីសក្ការៈដ៍ខ្ពង់ខ្អស់បំផុតនៃយើង ទ្រង់បានយាងចូលព្រះទិវង្គត ព្រះអង្គបានមានព្រះ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 4811ដង
​កង់​ប្រវត្តិសាស្ត្រ​ថ្មីៗ បាន​ឱ្យ​យើង​មើលឃើញ យ៉ាងច្បាស់​ថា កម្ពុជា កើត​មាន​ភ្លើងសង្គ្រាម រ៉ាំរ៉ៃ​ជិត ៣​ទសវត្សរ៍ ធ្វើឱ្យ​ប្រទេស​ជាតិ ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ ធ្លាក់​ដល់​ចំណុច​ក្រោម​សូន្យ និង​បាន​ធ្វើឱ្យ​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​រាប់លាន​នាក់ ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 33
ម្សិលមិញ : 6211
សរុប : 6756122
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com